​មានការ​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​នៅ​ស្រុក​កោះ​ញែក​យក​លក់​ឱ្យ​ក្រុមហ៊ុន​

980
ចែករម្លែក
  • 166
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គេ​រាយការណ៍​មក​ថា​មាន​រថយន្ត​កែច្នៃ​បាន​ជ​ញ្ជួ​ន​ឈើ​ដែល​អារ​រលំ​ក្នុង​ដែនជម្រកសត្វព្រៃ​និង​ព្រៃ​របៀង​ចំណុច​ក្រង់​គុយ​ក្នុងស្រុក​កោះ​ញែក​ដាក់​ចូលក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​យ៉ិ​ន​ចាវ​យ៉ាងសកម្ម​។​

​សេចក្តីរាយការណ៍​បន្ត​ថា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវបាន​ក្រុម​អ្នកដេញថ្លៃ​ប្រមូល​ផល​អនុផល​ព្រៃឈើ​កែនពល​រដ្ឋ​ចូលទៅ​កាប់​ឈើ​លេខ​(​ឈើទាល​)​ពី​ពលរដ្ឋ​ក្នុង​១​ម៉ែត្រគូប​១៥​ដុល្លារ​(​ឈើ​ទើប​ផ្តួល​)​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​។​យកមក​ទំលាក់​ឱ្យ​ក្រុម​របស់គេ​ក្រោមលេស​ទទួលបាន​សិទ្ធ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដី​ក្រុមហ៊ុន​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មានតែ​ឈើ​ចាស់ៗ​មួយចំនួន​ដែល​នៅ​សេសសល់​ប៉ុន​នោះ​។​

អ្នកស្រុក​កោះ​ញែក​កាលពី​ថ្ងៃទី​៨​មេសា​នេះ​បាន​ប្រាប់​ថាបើ​មិន​ប្រមូល​ឈើ​មកពី​ក្រៅ​តើ​ក្រុមហ៊ុន​នេះ​មាន​ឈើ​មកពីណា​ដើម្បី​ដឹក​ជ​ញ្ជួ​ន​ទាំង​ឡាន​យី​ឌុប​នោះ​។​ណាមួយ​ជិត​ចូលឆ្នាំ​ខ្មែរ​ផង​មិនសូវមាន​ជំនាញ​ទៅ​ក្បែរ ដូច្នេះ​ចេះតែ​ប្រមូល​ចូល​ដែន​ក្រុមហ៊ុន​ឱ្យ​ហើយ​ទៅ​។

​មេការ​ក្រុមហ៊ុន​យ៉ិ​ន​ចាវ​ឈ្មោះ​លោក​ម៉េង​ឬ​ហៅ​ក្រៅ​(​ម៉េង​បី​ពូថៅ​)​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ខាងលើ​និង​បាន​ថា​ក្រុមហ៊ុន​ធ្វើ​តែ​ឈើ​ចាស់ៗ​នោះទេ​។​ក្នុងនោះ​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​យ៉ិ​ន​ចាវ លោក វ៉ា រស្មី​កម្ពុជា​បាន​ព្យាយាម​ទាក់ទង​ជាច្រើនលើក តែ​ពុំ​អាច​បានការ​បញ្ជាក់​នេះឡើយ​។​តែ​អ្នកសារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​ដ៏​ពិ​សា្ព​ពីសា​ម៉ី​ក្រុមហ៊ុន​ដើម្បី​ចុះផ្សាយ​នា​លេខ​ក្រោយ​៕S/​