លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ស្នាក់ការ​វាល​ធំ​វាយ​ប្រជា​ ​ពលរដ្ឋ​២ ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

1060
ចែករម្លែក
យុវជន​២​នាក់ ត្រូវ​លោក​មេបញ្ជាការ​ស្នាក់ការ​វាល​ធំ​វាយ​ (​រូប​៖ សុខ​សុ​ភ័​ណ្ឌ​)​

(​កំពង់ស្ពឺ​)៖ យុវជន​ពីរ​នាក់​ត្រូវ​លោក​មេបញ្ជាការ​ស្នាក់ការ​វាល​​ធំ​វាយ បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ ដោយសារ​ទំនាស់​ពាក្យសម្តី​​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ​ស្រុក​​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៧​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ទំនាស់​ពាក្យសម្តី​ខាង​លើ​នេះ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​​ឈ្មោះ អិន រស្មី ហៅ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទួ​នាទី​ជា​មេបញ្ជាការ​ស្នាក់ការ​វាល​ធំ រស់នៅក្នុង​ភូមិ​ទី​១​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ​បាន​ចូលទៅ​វាយ​យុវជន​២​នាក់ មានឈ្មោះ ហៃ គីម​ស៊ុន អាយុ​៣២​ឆ្នាំ និង​ឈ្មោះ ហៃ សុ​ភ័​ក្ត អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​​ឃុំ​ជាមួយគ្នា​រហូតដល់​ក្នុងផ្ទះ​ជនរងគ្រោះ បណ្តាល​ឲ្យ​យុវជន​ទាំង​២​នាក់​របួស​បែកក្បាល ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​​ទៅ​សង្គ្រោះ ឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ ប្រភព​បានបន្តថា បច្ចុប្បន្ន​ជនសង្ស័យ​មិនទាន់​ត្រូវ​ឃុំខ្លួន​​នៅឡើយ​ទេ​។

​ករណី​ខាងលើ ខាង​នគរបាល​បានប្រគល់​សំណុំរឿង​ឲ្យ​មក​ខាង​អាវុធហត្ថ​ជា​អ្នកធ្វើ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រែងត្រយឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​​លោក​មេ​បញ្ជា​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ តើ​ត្រូវ​ឲ្យ​លោក អិន​ រស្មី ដែលមាន​ទួ​នាទី​ជា​មេ​ស្នាក់ការ​វាល​ធំ អាង​ខ្លួន​មានអំណាច​ចូល​វាយ​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​នោះ ត្រូវ​មានទោស​ទាន់​ដូច​​ប្រជាពលរដ្ឋ​ឬទេ​?

​បើតាម​អ្នកច្បាប់​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ បាន​លើង​ឡើង​ថា ករណី​បើ​អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ជាប់ពន្ធនាគារ​ចាប់​​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ នៃ​បទ​ព្រហ្មទណ្ឌ ដែលមាន​មាត្រា​លេខ​២១៧ និង​២១៨​ដែល​បានចែង​៕L ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម