វិទ្យាល័យ​ហ៊ុនសែន​ស្ទឹងត្រែង​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​បំផុសស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​

901
ចែករម្លែក
  • 15
    Shares

ដោយ:សុខុម/ស្ទឹងត្រែង ​៖ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៃ វិទ្យាល័យ​ហ៊ុនសែន​ស្ទឹងត្រែង​បានរៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ខិតជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ ដោយមាន​រៀបចំ​កម្មវិធី​លេង​កម្សាន្ត​សប្បាយ​ជាច្រើន​ប្រភេទ​តាម​បែបបទ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​។​

ការរៀបចំ​គេ​ឃើញ​មានការ​ចូលរួម​ពី​សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ជាច្រើនរូប ព្រមទាំង​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង និង​យុវជន​ប្រុស​ស្រី​រាប់រយ​នាក់​។

លោក រឿន វឿន នាយករង​វិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង បាន​និយាយថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​វិទ្យាល័យ​ហ៑ុន​សែន​ស្ទឹងត្រែង​បានរៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​ឡើង​។​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ​យើង​កំណត់​ហៅថា អនុស្សាវរីយ៍​សង្ក្រាន្ត​វិទ្យាល័យ​ខ្ញុំ ដោយ​ប្រារព្ធ​ធ្វើ​រយៈពេល​១​ថ្ងៃ ចាប់ពី​ម៉ោង៧:៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៧​ល្ងាច​។

លោកនាយ​ករង​បាន​បញ្ចា​ក់ថា ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​រំលឹក​ឡើងវិញ​នូវ​ប្រពៃណី​វប្បធម៌​ពី​ដូនតា​របស់​ខ្មែរ​យើង​ឲ្យ​សិស្សានុសិស្ស​ និង​យុវជន​បាន​ចង់ចាំ​និង​ចេះ​ចូលរួម​ថែរក្សា​មរតក​ពី​ដូនតា​។ ជាពិសេស​ចង់​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ចេះ​រួមសហការ​សាមគ្គី​គ្នា​ធ្វើការ​ងារ​ជា​ក្រុម​ទៅតាម​គំនិត​ឆ្នៃប្រឌិត​ផ្ទាល់ខ្លួន ស្របតាម​ភាពទាន់សម័យ និង​តាម​បែបបទ​ប្រពៃណី​ខ្មែរ​។

យុវតី វណ្ណៈ វ​តី ដែលជា​សិស្ស​មួយរូប​ចូលរួម​ពិធី​សង្ក្រាន្ត​ខាងលើនេះ បាន​លើកឡើងថា ពិធី​នេះ​បានធ្វើ​ឲ្យ​ប្អូន​មានការ​យល់ដឹង​បន្ថែមទៀត ព្រោះ​ក្នុង​បរិវេណ​វិទ្យាល័យ មាន​រៀបចំ​តាំង​បង្ហាញ​ពាក់ព័ន្ធ​ទៅនឹង​មេរៀន​ផ្សេងៗ​ក្នុង​កម្មវិធីសិក្សា​។ ម្យ៉ាងទៀត​ធ្វើ​ឲ្យ​ប្អូន​មាន​ភាពសប្បាយ​រីករាយ ដោយ​ប្អូន​បាន​ជួប​មិត្ត​ភ័​ក្ដ​រួម​ជំនាន់ និង​ប្អូនៗ​រៀន​ជំនាន់​ក្រោយ​រួមគ្នា​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ផ្សេងៗ និង​រាំលេង​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ​។​

នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​នា​ឱ​កា​នោះ គេ​ឃើញ​មានការ​លេងល្បែង​ប្រជាប្រិយ ជាច្រើន​ប្រភេទ ដូចជា ចោល​ឈូង​-​បោះ​អ​ង្គុ​ញ​-​ទាញព្រ័ត្រ​-​លាក់កន្សែង -​វាយក្អម និង​ការ​មានការ​លេងល្បែង​លោត​បាវ ជាដើម ។ ជាពិសេស​មាន​សំណួរចម្លើយ​ចំណេះដឹង​ទូទៅ ហើយ​នៅ​គ្រា​បើក​កម្ម​ពិធី​ដំបូង​ក៏មាន​របាំ​ជូនពរ គោះត្រឡោក របាំ​ទ្រុឌ និង​បង្ហាញ​ម៉ូត​សំលៀកបំពាក់​តាម​សម័យកាល និង​សំលៀកបំពាក់​ជនជាតិដើម​ភាគតិច​ផងដែរ​៕​B/