កម្មករ និយោជិត ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន​២៥​ឆ្នាំ នឹង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍

1378
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​ប្រាប់​តំណាង​កម្មករ​ទូទាំងប្រទេស​កាលពី​ព្រឹក​ម៉ិ​ញ​ថា កម្មករនិយោជិត​ក្នុង​វិស័យ​​ឯកជន​នឹងមាន​ប្រាក់​រ៉ឺ​ត្រែ​ត​ដូច​បុគ្គលិក​រដ្ឋ​ដែរនោះ នាំអោយមាន​ចម្ងល់​និង​ភាព​ជ្រួលជ្រើម​ក្នុងចំណោម​អ្នកបំរើ​ការ​ក្នុង​វិស័យ​ឯកជន​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ពន្យល់​ប្រាប់​សារ​ព័ត៌មាន​ហ្វ្រេស​ញូ​វ​ថា​៖​ប្រាក់​សោធន​និវត្តន៍​របស់​វិស័យ​ឯកជន (​ប្រាក់​រ៉ឺ​ត្រែ​ត​) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ នឹង​ចាប់ផ្តើម​ផ្តល់ជូន​ដល់ក​ម្មករ និយោជិត ដែលមាន​អតីតភាព​ការងារ​រយៈពេល​២៥​ឆ្នាំ​បើទោះជា​ពួកគាត់​មិនទាន់​ដល់​វ័យ​ចូលនិវត្តន៍​ក៏ដោយ​។
​ ​ ​អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កាលពី​ព្រឹក​ម៉ិ​ញ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាង​ដូច្នេះ​ថា “​ចាប់ពី​ឆ្នាំ​២០១៩ ទៅ​ក្មួយៗ​កម្មករ​នឹង​ទទួល​ប​បាន​ប្រាក់​ចូលនិវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ដូចគ្នា​នឹង​មន្ត្រីរាជការ គឺ​មិនចាំបាច់​ធ្វើការ​មាន​ក្របខ័ណ្ឌ​ដូច​មន្ត្រីរាជការ​ទេ​… សូម​ក្មួយៗ​យកចិត្តទុកដាក់​ធ្វើ​ការអោយ​បានល្អ​…”​។​
​ ​
​បើតាម​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​លើក​ឧទាហរណ៍​ពន្យល់ថា ជាគោលការណ៍​ការចូល​និវត្តន៍​ត្រូវមាន​វ័យ​៦០​ឆ្នាំ ប៉ុន្តែ​ក្នុងករណី​ដែល​កម្មករ និយោជិត គាត់​ចាប់ផ្តើម​ធ្វើការ​ងារ នៅ​អាយុ​២០​ឆ្នាំ ហើយ​គាត់​ធ្វើ​ការងារ​នេះ​រហូត​រយៈពេល​២៥​ឆ្នាំ​នោះ គាត់​អាច​ចូលនិវត្តន៍​បាន​នៅ​អាយុ​៤៥​ឆ្នាំ ដោយ​ទទួលបាន​ប្រាក់​ចូលនិវត្តន៍​របស់គាត់​ជា​បន្តបន្ទាប់ មិនចាំបាច់​ដល់​អាយុ​៦០​ឆ្នាំ​ទេ​។​
​ ​
​លោក​បាន​បន្តទៀតថា លក្ខខណ្ឌ​ពិសេស​មួយទៀត កម្មករ និយោជិត ក៏​អាច​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ដែរ​ទោះ​មិនទាន់​ដល់​អាយុ​៦០​ឆ្នាំ ឬ​ធ្វើការ​គ្រប់​ចំនួន​២៥​ឆ្នាំ​ក៏ដោយ បើសិនជា​គាត់​មាន​ជំងឺ​បាត់បង់​សមត្ថភាព​ការងារ​។​
​ ​
​លោក​បាន​បញ្ជាក់ទៀតថា ចំណែកឯ​ប្រាក់​សោធន​និវត្តន៍ ដែល​កម្មករ និយោជិត ក្នុង​វិស័យ​ឯកជន ត្រូវ​ទទួលបាន​ចាប់ពី​ឆ្នាំ​២០១៩​នោះ គឺ​អាស្រ័យទៅលើ​ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត​ម្នាក់ៗ ជាពិសេស​គឺ​ប្រាក់ខែ​ចុងក្រោយ​ដែល​គាត់​ទទួលបាន​ដែល​ត្រូវ​យកទៅ​បូ​កប​ញ្ជូ​ល​គ្នា​តាម​ប្រព័ន្ធ​មួយ​ច្បាស់លាស់​៕​ដោយៈ​វិបុល​/sn