បង្គន់​ដ៏​អស្ចារ្យ អាច​គយគន់​មច្ឆា​ជុំវិញខ្លួន​

735
ចែករម្លែក

សាក​ស្រមៃ​លេងៗ​ទៅ​មើលថា តើ​អ្នកមាន​អារម្មណ៍​បែបណា បើ​បន្ទោ​របង់​បណ្ដើរ អាច​គយគន់​មច្ឆា​ជុំវិញខ្លួន​អ្នក​បណ្តើរ​? ប្រហែលជា​អ្នកមាន​អារម្មណ៍​ហោះហើរ​ភ្លេច​ថា ខ្លួន​បន្ទោរ​បង់​រួច​ក៏​មិនដឹង​។​
​ ​
​កាសែត ឆាយ​ណា ប្រេ​ស បាន​ចុះផ្សាយ​ថា ភោជនីយដ្ឋាន​មាត់​ឆ្នេរ​មួយកន្លែង​ឈ្មោះ “​មូ​នី​ន ប៉ា​ប៉ា​” (Mumin Papa) នៅ​ក្រុង​អាកាស៊ី (Akashi) តំបន់​ហ៊ី​យ៉ូ​ហ្គុ (Hyogo) ប្រទេស​ជប៉ុន បាន​សាងសង់​បង្គន់​ក្រោម​ផ្ទៃ​ទឹក​ដែល​ភ្ញៀវ​អាច​បន្ទោ​របង់​បណ្ដើរ គយគន់​មច្ឆា​បណ្តើរ​។

​ភោជនីយដ្ឋាន​នេះ​បាន​ចំណាយ​ប្រាក់​រហូតដល់​ទៅ ២៧០.០០០ ដុល្លារ​អាម៉េរិក ដើម្បី​សាងសង់​បង្គន់​កញ្ចក់​ក្រាស់​ថ្លា ដែល​អ្នកប្រើប្រាស់​អា​ចគ​យ​គន់​ទេសភាព​ក្រោម ផ្ទៃ​ទឹក​យ៉ាង​ស្រស់ស្អាត ខណៈ​កំពុង​បន្ទោ​របង់​។
​ ​
ភ្ញៀវ​ម្នាក់​បាន​បង្ហោះ​រូបភាព​បង្គន់​នេះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម កាលពីពេល ថ្មីៗ​នេះ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ ១,៧៨ លាន​ដង និង​ទទួលបាន​ប្រមាណ ៤០.០០០ Like៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម