​ភ្លើង​ប្រច័ណ្ឌ៖​ ​ប្តី​អា​រក ​សម្លាប់​ប្រពន្ធ​ រួច​ចងក​ សម្លាប់ខ្លួន​តាម​ក្រោយ​

808
ចែករម្លែក
  • 4
    Shares

ដោយៈ​ចាន់តូ​​ / ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ដោយសារ​តែរស់នៅ មិនចុះសម្រុង នឹងគ្នា ស្រាប់តែ​ប្តីបានអា​រក​សម្លាប់ប្រពន្ធ រួចហើយបានសម្រេចចិត្តចងក សម្លាប់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង ៧​និង៥០​នាទី យប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅ ក្នុងភូមិតា​ឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សព​ស្ត្រីរងគ្រោះ ឈ្មោះ ផល ហ្គិ​ច ស៊ិ​វ អាយុ ២៦​ឆ្នាំ

សព​អត្តឃាតជនជាប្តីឈ្មោះ លឹម គីម​តូ អាយុ ៣៤ឆ្នាំ មុខរបរជាបុគ្គលិក ក្រុមហ៊ុនលក់ម្រុំ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលំ ស្ថិតនៅក្នុងភូមិតា​ឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែង​មានជ័យ ខេត្តព្រះវិហារ។​

​ចំណែកសព​ជនរងគ្រោះជា​ប្រពន្ធ ឈ្មោះ ផល ហ្គិ​ច ស៊ិ​វ អាយុ ២៦​ឆ្នាំ មុខរបរ ជាបុគ្គលិកធនា​គារ ABA មានស្រុកកំណើតភូមិតា​ប៊ឹ​ម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនស្រីម្នាក់ អាយុ៣​ឆ្នាំ ស្នាក់នៅជាមួយយាយ។

​បើតាមសម្តីរបសើឈ្មោះ ផល សុង​ណាត ភេទប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​បងបង្កើត របស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលរូបគាត់ ចេញពីធ្វើការ ត្រឡប់មក​ផ្ទះវិញ ពេលចាក់សោ ចូលទៅក្នុងផ្ទះ ​ស្រាប់តែប្រទះឃើញ ប្អូនស្រី បានស្លាប់ក្នុងថ្លុកឈាម បាត់ទៅហើយ។ ពេលឃើញហេតុការណ៍បែបនេះ គាត់បានរត់ចេញមក​ក្រៅ ហៅ​អ្នកជិតខាងឱ្យជួយ។ ពេលនោះដែរ មាន​អ្នកជិតខាងម្នាក់ រត់ទៅមើលដល់ខាងក្រោយ ផ្ទះ ក៏ស្រាប់តែឃើញ ប្អូនថ្លៃប្រុសរបស់គាត់ បានចង ក សម្លាប់ខ្លួន​ថែមទៀត។ ដោយឃើញហេតុការណ៍ បែបនេះហើយ ពួកគាត់ ក៍បានរាយការណ៍ ​ប្រាប់សមត្ថកិច្ច មូលដ្ឋាន ឱ្យចុះទៅពិនិត្យមើលកន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនង ហៅនគរបាល ជំនាញ កោសល្យ​វិ​ច័យ រាជធានី​ភ្នំពេញ ចុះទៅពិនិត្យសាកសពផងដែរ។

បើតាមការរៀបរាប់ របស់បងប្អូនជនរងគ្រោះ ខាងស្រី បានឲ្យដឹង​បន្ថែមទៀតថា ប្តីប្រពន្ធនេះ គឺរស់នៅមិនចុះសម្រុងនឹងគ្នា ឈ្លោះប្រកែក​គ្នាអស់រយៈពេល ៣​ខែ មកហើយ មូលហេតុដោយសា​រតែបុរសជាប្តីប្រច័ណ្ឌប្រពន្ធ ។

តាមសមត្ថកិច្ចជំនាញ បាន​ចុះធ្វើកោសល្យវិ​ច័យ ពិនិត្យសាកសពថា ពិតជា​ករណីឃាតកម្ម និងអត្តឃាតកម្ម​ ដោយប្តីបានអាករសម្លាប់ប្រពន្ធ រួចហើយ​បានចងកសម្លាប់ខ្លួនឯងតាមក្រោយពិត​ប្រាក​ដមែន។

ក្រោយ​ពេលកើតហេតុ សព​ជនរងគ្រោះជា​ប្រពន្ធ ត្រូវបានបងប្អូន យកទៅធ្វើបុណ្យនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែសព​អត្តឃាតជន ជា​ប្តីត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យនៅវត្តសំបួរមាស ខណ្ឌដង្កោ៕​v/Ha

ទិដ្ឋភាពនៅខាងក្រៅកន្លែងកើតហេតុ

ទីតាំងផ្សាយពាណិជ្ជកម្ម