បុរស​ថៃ​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​រំលោភ​និង​សម្លាប់​អ្នកទេសចរ​អាល្លឺម៉ង់​

717
ចែករម្លែក
  • 46
    Shares

​ក្រុម​អាជ្ញាធរ​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​មេសា​ថា ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​អ្នកប្រមូល​សំរាម​ម្នាក់​ពី​បទ​ចាប់រំលោភ​និង​សម្លាប់​ស្ត្រី​អ្នកទេសចរ​​អាល្លឺម៉ង់​ម្នាក់​នៅពេល​ដើរ​កម្សាន្ត​លេង​។​

​សាកសព​ដែល​ប្រឡាក់​ដោយ​ឈាម​នៃ​ស្ត្រី​អាល្លឺម៉ង់​អាយុ​២៧​ឆ្នាំនេះ ត្រូវបាន​រកឃើញ​កប់​ចោល​នៅក្រោម​ស្លឹកឈើ​និង​ដុំថ្ម នៅ​កោះ​ទេសចរណ៍​Koh Sichang នៅ​ឈូង​សមុទ្រ​​ថៃ​កាលពី​ថ្ងៃអាទិត្យ ។​

​ប៉ូលិស​ថៃបាន​និយាយាថា ស្ត្រី​នេះត្រូវ​បាន​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​លើ​មុខ​និង​ក្បាល ។​

​ជនសង្ស័យ​នេះ​ឈ្មោះ​រ៉ុន​ណា​ខន រ៉ុម​រឿន អាយុ​២៣​ឆ្នាំ​។​

​ប៉ូលិសបាន​និយាយថា ជនសង្ស័យ​នេះ បាន​ជួប​ស្ត្រី​អ្នកទេសចរ​អាល្លឺម៉ង់​ដែល​បាន​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៣​ខែ​មីនា នៅ​ជិត​កន្លែង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នេះ​ ហើយ​បាន​ចាប់រំលោភ​នាង​។​

​ក្រុម​អាជ្ញាធរ បាន​ចោទប្រកាន់​បុរស​នេះ​ពី​បទ​មនុស្សឃាត​គិតទុក​ជាមុន​ការចាប់រំលោភ និង​លាក់បាំង​សាកសព ។ បុរស​នេះបាន​និយាយ​សារភាព​ទៅ​តាម​ការ​ចោទ​​ប្រកាន់​ទាំងនេះ​៕ដោយ៖សុខា/sn/Ha

មី​រៀម ប៊ីល​តេ អាយុ​២៦​ឆ្នាំ មក​ពី​អាល្លឺម៉ង់ ត្រូវបាន​បុរស​ថៃ​ចាប់​រំលោភ ​រួច​សម្លាប់​នៅ​កោះ​ស៊ី​ឆាង​កាលពី​ថ្ងៃអាទិត្យ​

ជនសង្ស័យ​នេះ​ឈ្មោះ​រ៉ុន​ណា​ខន រ៉ុម​រឿន ត្រូវបាន​ប៉ូលិស​នាំមក​ធ្វើ​ត្រាប់​អំពើ​របស់​ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម