នាំ​ប្រជាពលរដ្ឋ យុវជន យុវនារី កុមារឲ្យ​សប្បាយរីករាយ​នៅនឹងកន្លែង​ពីមុន​ដល់​ចូលឆ្នាំ​និង​ចៀស​ឆ្ងាយ​អបាយមុខ

708
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ព្រះសង្ឃ គណ​:​កម្ម​ការ អាចារ្យវត្ត​អង្គាបុស្ប​នៅ​ភូមិ​-​សង្កាត់​អង្គាបុស្ប​ក្រុង​សិរិ​សោភ័ណ និង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ចកងកម្លាំង​ប្រដាប់អាវុធ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា​កុមារី​ក្នុង​មូលដ្ឋាន​អោយ​សប្បាយរីករាយ​តាមរយ​:​ការចាប់ផ្តើម​បើក​សង្ក្រាន្ត​មុន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំកុរ​ តាម​ប្រពៃណី​ខ្មែរ​នៅនឹងកន្លែង ជាមួយនឹង​សារ​ចៀស​ឆ្ងាយ​អបាយមុខ និង​គ្រឿងញៀន។​

ការចាប់ផ្តើម​បើក​សង្ក្រាន្ត​មុន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំកុរ​នោះបាន​ធ្វើ​កាលពី​ល្ងាចថ្ងៃទី៩​ខែមេសា ឆ្នាំ​២០១៩។​

ព្រះ​តេជគុណ សួង វរ​: ចៅអធិកា​វត្ត​អង្គាបុស្ប មាន​សង្ឃដីកា​រថា ពីថ្ងៃ​ទី​ទី​៩ ពីថ្ងៃ​ទី​៩​ខែមេសា នេះ​តទៅ នៅ​វត្ត​អង្គាបុស្ប​បាន​បើក​សង្ក្រាន្ត​មួយ​មិន​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំកុរ ពស​២៥៦២ មកដល់។​

បំណង់​នៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ឲ្យ​បង​ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា​កុមារី​ដែល​បានបញ្ចប់​ការប្រមូល​ផល​ស្រូវប្រាំង​និង​ដំណាំ​បន្លែ ក៏​ដូច​ជូ​ច​ជា​សិស្សានុសិស្ស​ក្នុង​វិស្សមកាល​បាន​កំសាន្ត​សប្បាយរីករាយ​តាំង​ពីមុន​អំណរ​សាទរ​ទទួល​ទេវតា រហូត​ថ្ងៃ​ចូល​និង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​តែម្តង។​

ព្រះអង្គ​ចៅអធិការ​វត្តមាន​សង្ឃដីការ​បន្ត​ថា ក្នុងនោះ​ក្នុង​វត្ត​បានរៀបចំ​តុបតែង​គ្រប់សព្វ​អស់ហើយៗ​ក៏បាន​រៀបចំ​អោយមាន​លេងល្បែង​ប្រជាប្រិយ​ដូចជា​ចោល​ឈូង បោះ​អ​ង្គុ​ញ ទាញ​ព្រ័ត លាក់កន្សែង វាយក្អម រាំលេង​កំសាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ ល្បែង​លោត​បាវ ស្វា​ដណ្ដើម​ស្លឹកឈើ បូមទឹក​ដាក់​ដប​មាន​របាំ​គោះត្រឡោក របាំ​ត្រុត​ជាដើម​។​

លោក​ម៉ៅ វណ្ណា អភិបាលរងក្រុង​សិរីសោភ័ណ​ឲ្យដឹង​បន្ថែមថា ការរៀបចំ​សង្ក្រាន្ត​មុននេះ ក៏​ចង់អោយ​គ្រប់គ្នា បាន​រំលឹក ចងចាំ ថែរក្សា​ការពារ​នូវ​ប្រពៃណី វប្បធម៌​ពី​ដូនតា​របស់​ខ្មែរ​យើង ក៏​ដូច​រួបរួមសាមគ្គី​គ្នា​ជា​ឯកច្ឆ័ន្ទ ស្រឡាញ់​រាប់អាន​គ្នា​ឯកភាព ចេះ​ជួយ​គ្នា​និង​បន្ត​ចូលរួម​និង​ដើរ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។​

លោក​វរសេនីយ៍ឯក ស​ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​បោ​ន ប៊ិន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​គាំទ្រ កោតសរសើរ​និង​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​សង្ក្រាន្ត​មុន​សង្ក្រាន្ត​ចូលឆ្នាំថ្មី​រហូតដល់​ចូលឆ្នាំ​នេះ ហើយ​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ទំនេរ​ពី​កាក​រងារ​សូម​ហាត់ប្រាណ លេង​កីឡា និង​សកម្មភាព​ការងារ​សង្គម​នានា។​

លោ​កស ប៊ុន​សឿង ក៏​សួ​ម​អោយ​យុវជន​យុវនារី កុមារា​កុមារី ខិតខំ​រៀនសូត្រ កសាង​ខ្លួន​ជា​សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ​និង​ពលរដ្ឋ​ល្អ​។ ហើយ​បើ​ទំនេ​ពី​ការងារ ពី​ការរៀនសូត្រ​សូម​ក្មួយៗ​ចូលរួម​លេង​កីឡា ជួយ​សកម្មភាព​សង្គម​និង​ចៀស​អោយ​ឆ្ងាយ​ពី​អបាយមុខ​ទាំងឡាយ ហើយ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន។​

នាឱកាស​នោះ​ លោក​និ​ង​សប្បុរសជន​បាន​រៃ​អង្គា​ផល​បច្ច័យ ចូលរួម​ក្នុង​ការកសាង​វត្ត​អង្គារ​បុស្ស​មានទឹក​ប្រាក់​ចំនួន​ជិត​៥,០០០,០០០​រៀល​និង​ស៊ី​ម៉​ង់​១​តោន​ផងដែរ បានធ្វើ​ការផ្តល់​គ្រាប់​បាល់​បាត់​និង​បាល់ទះ​ចំនួន​២០​គ្រាប់​ជូន​ដល់​កីឡាករ កីឡាការិនី ជា​សិស្សសាលា​អនុវិទ្យាល័យ និង​បឋមសិក្សា​អង្គាបុស្ប​ផងដែរ៕B/