​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន​បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំបន់​ពីរ​របស់ខ្លួន​

975
ចែករម្លែក
  • 690
    Shares

ដោយ​៖​សុផល​/​ភ្នំពេញ​៖•​ការិយាល័យ​តំបន់​រហូតដល់​ចំនួន​១៥​និង​សាខា​សរុប​រហូតដល់​១០៧​ទូទាំងប្រទេស​។​

​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន​(​អតីត​ជា​វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា​)​ជា​សមាជិកគ្រួសារ​រប​ស់​ធនាគារពាណិជ្ជ​អ៊ូ​រី​ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ​បានប្រកាស​សម្ពោធ​ការិយាល័យ​ថ្មី​និង​ការិយាល័យ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី​៥​និង​៨​ខែមេសា​ឆ្នាំ​២០១៩​នៅ​ខេត្តកំពត​និង​កំពង់ស្ពឺ​។​

​ពិធី​សម្ពោធ​នេះ​សបញ្ជាក់​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​លើ​ការពង្រីក​សាខា​របស់ខ្លួន​ហើយ​នាពេល​បច្ចុប្បន្ននេះ​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន​មាន​សាខា​រហូតដល់​១០៧​សាខា​ទូទាំងប្រទេស​កម្ពុជា​និង ពង្រីក​បណ្តាញ​អន្តរជាតិ​របស់​ធនាគា​រ អ៊ូ​រី រហូតដល់ ៤៣០ ទូទាំង​ពិភពលោក​។

​សាខា​ខេត្តកំពត​របស់​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​គឺជា​សាខា​ថ្មី​ដែល​បានទទួល​អ​ជ្ញា​ប័ណ្ណ​ពី​ធនាគារជាតិ នៃ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ចំណែក​សាខា​កំពង់ស្ពឺ​គឺជា​សាខា​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង​ថ្មី និង​ធំ​ជាង​មុន​។ សាខា​ទាំងពីរ​នេះ មាន ទំហំ​ធំ និង​អគារ​ថ្មីស្រឡាង​ស្ថិតនៅ​ទីប្រជុំជន​នៃ​ខេត្តកំពត និង​កំពង់ស្ពឺ​ដែល​ផ្តល់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​អតិថិជន​។

​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី​សាខា​ខេត្តកំពត​បានទទួល​ការចូលរួម​ជា​គណអធិបតី​ដោយ​លោក លាង វឿន​សុធី អភិបាលក្រុង​កំពត​និង​លោក​ម៉ុ​ញ ឈិន នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​។​រីឯ ពិធី​សម្ពោធ ការិយាល័យ​ថ្មី​សាខា ខេត្តកំពង់ស្ពឺ បានទទួល​ការចូលរួម​ជា​គណអធិបតី​ដោយ លោក កង​វណ្ណា​រ៉ូ​អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ​និង​លោក​ប៉ិល​សា​រ៉ា​ត​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ស្ពឺ​។

​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មាន ប្រសាសន៍ថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្តេជ្ញា​ពង្រីក​ទ្រព្យសកម្ម និង សាខា​របស់ខ្លួន ដើម្បី​បម្រើ អតិថិជន​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ក្នុង​ឆ្នាំ ២០១៩ យើង​មាន​ផែនការ​ពង្រីក​សាខា​ថ្មី​ចំនួន ៩ បន្ថែមទៀត នៅតាម​ខេត្ត ក្រុង នៃ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​សហគមន៍​កម្ពុជា បាន​កាន់តែ​ទូលំទូលាយ​។​’’

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ទៀតថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន រួមបញ្ចូល​នូវ​ប្រព័ន្ធ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​។​បុគ្គលិក​របស់​យើង​អាចធ្វើ​ប្រតិបត្តិ​ការស្នើសុំ​ប្រាក់កម្ចី​និង​ប្រមូលប្រាក់​ពី​គ្រប់​ទីកន្លែង​តាមរយ​:iPad​បាន​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធភាព​។ អតិថិជន​របស់​យើង​អាច​ត្រួតពិនិត្យ​សមតុល្យ​គណនី ធ្វើ​ប្រតិបត្តិ​ការសង​ត្រឡប់​ប្រាក់កម្ចី និង​ផ្ញើរ​ប្រាក់​ទៅកាន់​គណនី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង​ទៅកាន់​គណនី ធនាគារ​ផ្សេងៗ តាមរយ​: ធនាគារ​ចល័ត របស់​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។

យើង​នឹង​បន្ត​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​របស់​យើង​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​របស់​យើង​។​ជាមួយ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ក្លាយជា​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ដែល​ផ្តល់នូវ​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​កម្ពុជា​រីកចម្រើន ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន តែងតែ​ផ្តោត​សំខាន់​លើ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ងាយស្រួល​តម្រូវ​តាម​ភាពចាំបាច់​របស់​អតិថិជន​ដោយ​បន្ត​ពង្រីក​នូវ​តំបន់​ប្រតិបត្តិការ​និង​នាំយក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក៏ដូចជា​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ដែល​ជួយ​ដល់​ការរីកចម្រើន​របស់​អតិថិជន​និង​សហគមន៍​កម្ពុជា​ទាំងមូល​៕S/

​ចំណងជើង​រូ​បថ​តៈ​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន​បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំបន់​ពីរ​របស់ខ្លួន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ