ទិញ​ម៉ូតូ ឬ កង់​បី បាន​សាំង ជាមួយ​សេវា​បង់​រំលស់ អេ អឹម ខេ​

907
ចែករម្លែក
  • 704
    Shares

ដោយ:សុផល​/ភ្នំពេញ​ ៖ ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់​ឱ្យប្រើ​ប្រាស់​សេវា​បង់​រំលស់​ម៉ូតូ ឬ​កង់​បី​របស់ខ្លួន​ជា​ផ្លូវការ ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ដល់​អតិថិជន​គឺ ទទួលបាន​សាំង​១៥​លីត្រ​ភ្លាមៗ​រាល់​ការបង់​រំលស់​នៅ​ដៃគូ​លក់​ម៉ូតូ ឬ​កង់​បី អេ អឹម ខេ​។ ការផ្តល់ជូន​ពិសេស​នេះ គឺ​សម្រាប់តែ​អតិថិជន ៣០០​នាក់ ដំបូង​ប៉ុណ្ណោះ​។

​អេ អឹម ខេ ទទួលបាន​វិញ្ញាបនបត្រ​ភតិសន្យា​ពី​ធនាគារជាតិ​នៅ​ខែ តុលា ឆ្នាំ​២០១៨​។ សេវា​បង់​រំលស់ អេ អឹម ខេ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​តាំងពីដើម ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន ព្រោះ អេ អឹម ខេ ផ្តល់​ភាពងាយ ស្រួល សេវាកម្ម​រហ័ស​ទាន់​ចិត្ត ផ្តល់​លក្ខខណ្ឌ​ងាយៗ ជាពិសេស​មិនត្រូវ​ការ​អ្នកធានា និង​ទ្រព្យ​បញ្ចាំ និង​អត្រា​ការប្រាក់​មាន​តម្លាភាព​។ ដោយ​មើលឃើញ​ពី​ការគាំទ្រ​ច្រើន​របស់​អតិថិជន ទើប អេ អឹម ខេ ដាក់ឱ្យ​ប្រើប្រាស់​សេវា​បង់​រំលស់​នេះ​ជា​ផ្លូវការ​ចាប់ពី​ខែ មេសា ឆ្នាំ​២០១៩ នេះ​ទៅ​។

លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា ថា​៖“​តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​សេវា​បង់​រំលស់ អេ អឹម ខេ យើង​ឃើញថា មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​របស់​យើង ដោយសារតែ អេ អឹម ខេ ផ្តោត​សំខាន់​ទៅលើ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត លក្ខខណ្ឌ​ងាយៗ​។​”

លោក សួន ពិសី បាន​បន្ថែម​ដែរ​ថា “​យើង​ផ្តល់​សេវា​បង់​រំលស់​សម្រាប់​ការទិញ​ម៉ូតូ ឬ​កង់​បី គឺ​ផ្តោត​សំខាន់​ចំពោះ​អតិថិជន​ដែលមាន​បំណង​យក​សម្ភារ​ទាំងនេះ​ទៅ​បង្កើត​ប្រាក់ចំណូល​ក្នុង​គ្រួសារ ដូចជា​ការរត់​ម៉ូតូឌុប ឬ​កង់​បី ឬ​ប្រើប្រាស់​នៅក្នុង​អាជីវកម្ម​ផ្សេងៗ​ទៀត ដែល​អាច​បង្កើន​ប្រាក់ចំណូល​បាន​។ ដូច្នេះ បាន​យើង​ព្យាយាម​បង្កើត​នូវ​លក្ខខណ្ឌ​ងាយៗ និង​កំណត់​អត្រា​ការប្រាក់​សមរម្យ​និង​មាន​តម្លាភាព គឺ​ដើម្បីឱ្យ​អ​ថិ​ជន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​សាកល្បង​សេវា​បង់​រំលស់​យើង ក៏ដូចជា​ជួយ​ជ្រោមជ្រែង​ផែនការ​បង្កើន​ប្រាក់ចំណូល​ពួកគេ​ផងដែរ​។​”

​ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុងការ​ប្រើប្រាស់​សេវា​បង់​រំលស់ អេ អឹម ខេ ក៏មាន​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង​ដែល​អាចឱ្យ​អតិថិជន​ជ្រើសរើស​ម៉ូតូ ឬ​កង់​បី ដែល​ខ្លួន​ពេញចិត្ត​បាន ជា​មួ​យេ​សវា​បង់​រំលស់ រហូតដល់​ទឹកប្រាក់​ចំនួន ៥.០០០​ដុល្លារ និង​រយៈពេល​បង់​រំលស់​រហូតដល់​៣​ឆ្នាំ ។

គួរ​រម្លឹក​ផងដែរ​ថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៩ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៧០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត ២៦០ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៦៥ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩​កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤.០០០ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ((ATMs/CDMs)៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម