រថយន្ត​សាំង​យ៉ុង​បុក​ស្តុ​ប​ពី ស្លាប់​ម្នាក់ ម្ចាស់​រថយន្ត​រត់​បាត់

575
ចែករម្លែក

ដោយ:បាយ័ន​/​សៀមរាប ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​ពេល​បញ្ចូល​ដល់​មន្ទីរពេទ្យ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចំណែក​ម្ចាស់​រថយន្ត​សាំង​យ៉ុង ពណ៌​ទឹកប្រាក់ បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០​នាទី ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ជ្រៃ ឃុំ​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ​បង្ករ​ឡើង​ដោយ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​សៀមរាប ២B ០៥៤៣ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ ព្រោះ​ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់ ។​

​លោក​បាន​បន្តថា រថយន្ត​សាំង​យ៉ុង​បាន​បើកបរ​មកពី​ទិសខាងកើត​ឆ្ពោះទៅ​ទិស​លិច ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​និង​មិន​ប្រកាន់​ស្តាំ បាន​ទៅ​ប៉ះទង្គិច​ជាមួយ​ម៉ូត​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប ១X ៣៥៩៨ ដែល​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​។​

លោក​បាន​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ យុទ្ធ រត្ត​នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង បានទទួល​របួសធ្ងន់ ហើយ​បញ្ជូនទៅ​ពេទ្យ សឹង​រឹទ្ធី​រ៉េត ក្នុង​ក្រុង​សៀមរាប និង​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ ។​

ក្រោយពេល​កើតហេតុ ក​ម្លាំ​នគរបាល​ជំនាញ​បាន​ចុះទៅ​ធ្វើការ វាស់វែង និង​ធ្វើ​កំណត់ហេតុ ហើយ​បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​កសាង​សុំ​ណុំ​រឿង​អនុវត្តតាម​នីតិវិធី​ច្បាប់ ចំណែក​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕B/



ទីតាំងផ្សាយពាណិជ្ជកម្ម