ពាណិជ្ជកម្ម​ផ្សិតព្រៃ​នៅ​ស្រុក​ណាន​ហួ ឈានដល់​កម្រិត​កំពូល​

1725
ចែករម្លែក
  • 3
    Shares

​ប៉ុន្មាន​ថ្ងៃនេះ ពាណិជ្ជកម្ម​ផ្សិត ព្រៃ​នៅ​ផ្សារ​ស្រុក​ណាន​ហួ បាន​ឈាន ដល់​កម្រិត​កំពូល ដោយបាន​សម្រេច ទំហំ​ពាណិជ្ជកម្ម​ផ្សិតព្រៃ​ជិត ២០០ តោន​ក្នុង​មួយថ្ងៃ ដែលមាន​តម្លៃ​ស្មើនឹង ជាង ១០ លាន​យ័ន​ប្រាក់​ចិន ។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ សាលា រដ្ឋបាល​ស្រុក​ណាន​ហួ បាន​អនុវត្តន៍ ផែនការ “​បណ្តុះ​ផ្សិត​ដោយ​ហាម​ចូល តំបន់ភ្នំ​” ដែល​បាន​ថែរក្សា​ដោយមាន ប្រសិទ្ធភាព​ខ្ពស់​នូវ​អេកូ​-​បរិស្ថាន​របស់ ផ្សិតព្រៃ ។ គួរ​បញ្ជាក់ថា តំបន់ភ្នំ “​ហាម ចូល​” មាន​ផ្ទៃក្រឡា​ជាង ១៣ ហិកតា ស្មើនឹង ៨០ ភាគរយ​នៃ​ទំហំ​ព្រៃឈើ នៅ​ស្រុក​ណាន​ហួ​ទាំងមូល ហើយ​អាច ប្រមូលបាន​ផ្សិតព្រៃ​មួយ​ម៉ឺន​តោន​ក្នុង មួយឆ្នាំ ។ ពាណិជ្ជកម្ម​ផ្សិតព្រៃ​នៅ​ស្រុក ណាន​ហួ មាន​ទំហំ​សរុប​ជិត​៧.០០០ ពាន់​តោន ដែលមាន​តម្លៃ​ជាង​៤០០ លាន​យ័ន ៕ ដោយ យ៉ាង ជឹ​ង​

​អ្នកលក់​កំពុងតែ​បង្ហាញ កញ្ច្រែង​ផ្សិតព្រៃ​នៅខាងមុខ​កាមេរ៉ា​នៅ ផ្សារ​ផ្សិតព្រៃ ស្រុក​ណាន​ហួ (​រូបថត ដោយ Yang Zheng)​

ទីតាំងផ្សាយពាណិជ្ជកម្ម