ទូរស័ព្ទ​នេះ​មិន​ការប្រើ​ថ្ម​ទេ​គឺ​ប្រើ​ខ្យល់​

1713
ចែករម្លែក

ក្រុម​អ្នកស្រាវជ្រាវ​បាន​អភិវឌ្ឍ​ថ្ម​ទូរស័ព្ទ ដែល​ទាញ​ថាមពលខ្យល់​ជុំវិញ​ពិភពលោក ដោយ​អនុញ្ញាតឱ្យ​វា​ដើរ​ដោយ​មិនចាំបាច់​មាន​ថ្ម​ទេ​។

ទូរស័ព្ទ​គំរូ​នេះ​ពឹង​ផ្អែកលើ​បច្ចេកទេស​មួយ ដែល​គេ​ស្គាល់​ថា​ចំណាំងផ្លាត ដែល​ក្នុងនោះ​ឧបករណ៍​នេះ​អាចធ្វើ​ចំណាំងផ្លាត​រលក​វិទ្យុ​ដើម្បី​ធ្វើ​ទំនាក់ទំនង​។ នេះ​បើ​យោងតាម​វេ​ប​សាយ Wired​។​

​​ទោះយ៉ាងណា ដោយហេតុថា​មាន​តម្រូវកា​ថាមពល​ខ្ពស់​សម្រាប់​ថ្ម​ទូរស័ព្ទ ឧបករណ៍​នេះ​ប្រើប្រាស់​សមត្ថភាព​អាណា​ឡុ​ក ជាជាង​ឌីជីថល ដើម្បី​ធ្វើការ​ទាក់ទង ជាពិសេស​គឺ​ការធ្វើឱ្យ​រស់​ឡើងវិញ​នូវ​បច្ចេកវិជ្ជា​យកការណ៍​សម័យ​សង្គ្រាម​ត្រជាក់​។

​វេ​ប​សាយ Wired និយាយថា ខណៈដែល​ការ​តេ​ចេញពី​ទូរស័ព្ទ​មិន​ប្រើ​ថ្ម​នេះ​អាច​ស្តាប់ឮ​មិនល្អ​ឥតខ្ចោះ ប៉ុន្តែ​វា​ពិតជា​ដំណើរការ​។

វា​ជា​ទូរស័ព្ទ​ឥត​ថ្ម​កើតចេញពី​ក្រុម​មួយ​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ក្នុង​ទីក្រុង​ស៊ី​អាថ​ល ដែល​ពីមុន​បាន​អភិវឌ្ឍ​ប្រព័ន្ធ “​ប៉ូ​ស្ទើ​សម្រាប់​ច្រៀង​” និង “​ប្រព័ន្ធ​វ៉ា​យ​ហ្វា​យ​អសកម្ម​” ផ្អែកលើ​បច្ចេកវិជ្ជា​ចំណាំងផ្លាត​៕ ​ដោយ ៖កញ្ញាដាលីស

ទូរស័ព្ទ​ប្រើ​ថាមពលខ្យល់​នេះ​បង្កើតឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន

ទីតាំងផ្សាយពាណិជ្ជកម្ម