រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ជំនួស​តំណែង​ប្រមុខរដ្ឋ​

855
ចែករម្លែក
  • 12
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែ​មេសា​ថា កូរ៉េ​ខាងជើង​បាន​ជំនួស​តំណែង​ប្រមុខរដ្ឋ​ដែល​មាន​តែ​ឈ្មោះ​របស់​ខ្លួន ជាមួយនឹង​មនុស្ស​​ម្នាក់​ដែល​នៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការ​រ​រំលោភ​សិទ្ធិមនុស្ស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA បាន​និយាយថា លោក​គីម យ៉ុង​ណា​ម​( Kim Yong Nam) ដែល​កាន់​តំណែង​នេះ អស់​រយៈពេល​ជិត​២០​ឆ្នាំ ត្រូវបាន​ជំនួស​ដោយ លោក​​ចូ រ្យុង ហែរ​( Choe Ryong Hae) នៅក្នុង​សម័យប្រជុំ​លើក​ទី​មួយ នៃ​សភា​ប្រជាជន​កំពូល​លើក​ទី​១៤​ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅក្នុង​ចំណោម​ក្រុម​មន្ត្រី​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​នោះ លោក Kim Yong Nam អាយុ​៩១​ឆ្នាំនេះ បាន​បម្រើ​ការងារ​យូរ​ឆ្នាំ​ជាង​គេ​បំផុត​។ លោក បាន​លេខ​មុខ​នៅ​ក្នុង​កិច្ចការ​​ទំនាក់ទំនង​អន្តរជាតិ​ជាច្រើនលើក កាលពី​ឆ្នាំមុន ដោយ​រួមទាំង​បាន​ចូលរួម​ក្នុងជំនួប​កំពូល​ជាមួយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អាមេរិក​ចិន កូរ៉េ​ខាងត្បូង​និង ព្រឹត្តិការណ៍​​កីឡា​អូ​ឡាំ​ពិ​ច​នៅ​កូរ៉េខាងត្បូង​។​

​តំណែង​ជា​ផ្លូវកា​របស់ លោក Kim Yong Nam គឺជា​ប្រធាន​សភា​ប្រជាជន​ជាន់ខ្ពស់​។​

​លោក Choe Ryong Hae ដែលជា​អ្នក​ជំនួស​លោក​នេះ ត្រូវបាន​ចាត់ទុក​ថា​ជា​មនុស្ស​ជំនិត​ដៃស្ដាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ដែល​នេះ ជា​ការបង្ហាញ​​អំពី​ការផ្លាស់ប្តូរ​អ្នក​ដាក់​ដឹកនាំ​ជំនាន់​ក្រោយ​ដែល​ស្និទ្ធ​នឹង​អ្នក​ដឹកនាំ​របស់​កូរ៉េខាងជើង​។​

​លោក Choe Ryong Hae ដែល​បាន​កើត​នៅ​ឆ្នាំ​១៩៥០​នេះ គឺជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​៣​នាក់ ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​​ចំពោះ​ការរំលោភ​សិទិ្ធមនុស្ស​។​

​ក្នុងពេល​ជាមួយគ្នា​នេះ លោក Kim Yong Chol អ្នកចរចា​នុយក្លេអ៊ែរ​ជាន់ខ្ពស់​និង​មន្ត្រី​សំខាន់​មួយចំនួនទៀត ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ជំនួប​កំពូល​រវាង​កូរ៉េខាងជើង​​និង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​កុម្ភៈ​នោះ​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​ទទួលបន្ទុក​កិច្ចការរដ្ឋ​៕ដោយ៖សុខា/sn

លោក Kim Yong Nam