ដំណើរ​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់​ល្អ និង​ការចូល​មណ្ឌល​មានការ​ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់​

1299
ចែករម្លែក

(​ភ្នំពេញ​)៖​ភាពស្ងប់ស្ងាត់​នៃ​ការ​ដំណើរការ​មណ្ឌល​សំណេរ​នៅ​ម៉ោង​ទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២១ សីហា ២០១៧

​នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​មណ្ឌល​សំណេរ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា ពី​ម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី និង​បរិស្ថានវិទ្យា ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។ នៅ​ថ្ងៃ​ប្រឡង​នៃ​ម៉ោង​ទី​១​នេះដែរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាពស្ងប់ស្ងាត់ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅក្នុង​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វី​ត្បិត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅតាម​ពេលវេលា​ដែល​បានកំណត់ ។​

 

​សូមបញ្ជាក់ថា​មុន​ការប្រឡង​ចាប់ផ្តើម​ ​សកម្មភាព​បេក្ខជន​ចូលក្នុង​មណ្ឌល​ប្រឡង​ទាំងអស់​គ្រប់​រាជធានី ខេត្ត ដោយមាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គណៈមេប្រយោគ អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ត្រី​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ពី​អង្គភាព​​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១​នៃ​ដំណើរការ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២១ សីហា ២០១៧​។​

​ចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ មាន​ពីរ​មុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និង​ជីវវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា​)៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម