​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង​អស់ទាំង​ស្រុង​

380
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ រួមទាំង​ទ្រព្យសម្បត្តិ​សរុប​ទាំង​២​គ្រួសារ​អស់ប្រាក់​ចំនួន​៨.០០០​ដុល្លារ​ មាស​ចំនួន​១២​ជី​ និង​ប្រាក់​ខ្មែរ​មួយចំនួនទៀត​។​ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ​កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​សង្កាត់​សាលា​កំរើក​បាន​និយាយថា​ ក្នុង​ហេតុ​ការ​ណ៏​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​បាន​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​២​ឡាន ​ទើប​ពន្លត់​ជា​ស្ថាពរ​ ដោយ​មិនឱ្យ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ​។​សមត្ថកិច្ច​បាន​បន្តថា​ មូល​ហេតុដែល​បង្កឱ្យមាន​អគ្គិភ័យ​គឺ​បណ្តាលមកពី​ទុស្សេខ្សែភ្លើង ។​

​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ ដែល​រងគ្រោះ​គឺមាន​ឈ្មោះ រ៉េត ណុ​យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណុ​ក ណៃ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ឆ​ម វ៉ាន់ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡាន់ ស្រី​ឡុង អាយុ​២៩​ឆ្នាំ​។​អ្នក​ទាំង​២​រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បាត់បង់​ទាំងពីរ​គ្រួសារ​គឺ​អស់ប្រាក់​ចំនួន​៨.០០០​ដុល្លារ​មាស​ចំនួន​១២​ជី​និង​ប្រាក់​ខ្មែរ​មួយចំនួនទៀត ​រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​៕S/Ha

​រូបភាពៈ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ត្រូវបាន​ក្លាយជា​ចំណី​អគ្គីភ័យ​៕​បាយ័ន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ