ខ្ស​ល់​កន្ត្រាក់​ ​បំផ្លាញ​ផ្ទះ​និង​មាន​រន្ទះបាញ់​ឆេះ​ផ្ទះមួយ​ខ្នង​និង​ស្លាប់​មនុស្ស​ម្នាក់​

524
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​នៅ​ខេត្តបន្ទាយមានជ័យ​មាន​គ្រោះធម្មជាតិ​បន្តបន្ទាប់​ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​កន្លងទៅ​។​មន្ត្រី​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​ថា : ខ្ស​ល់​កន្ត្រាក់​បន្តបន្ទាប់​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៩០ ខ្នង ។​ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន​៨​ខ្នង​ សាលារៀន​៣​ខ្នង​ សាលាឆទាន​២​ខ្នង​និង​របួស​មនុស្ស​១​នាក់ ។​

​ក្នុងនោះ នៅ​ស្រុក​ភ្នំស្រុក​ច្រើនជាងគេ គឺមាន​ចំ​នួ​ន ៧៩​ខ្នង ខូចខាត​ទាំងស្រុង​ស្រុង​៥ ខ្នង សាលារៀន​៣​ខ្នង ។​ក្រៅពីនោះ​នៅ​ស្វាយចេក ១២​ខ្នង​ផ្ទះ និង​នៅ​ស្រុក​មង្គល​បូរី​២​ខ្នង តែ​នៅ​ស្រុក​នេះ​មាន​ករណី​រន្ទះភ្លើង​បាន​បាញ់​ឆេះ​ផ្ទះ​១​ខ្នង និង​រន្ទះទឹក​បាញ់​ស្លាប់​យុវជន​ម្នាក់ ។​


​ឆ្លើយតប​គ្រោះមហន្តរាយ​នេះ ​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​អាជ្ញាធរ​កងក​ម្លៃ​ង​និង​អ្នកពាក់ព័ន្ធ​បាន​ចុះទៅ​អន្តរាគមន៍​ជួយ​និង​ឆ្លើយតប​ហើយ ៕S/Ha


រូបថត​ខ្ស​ល់​កន្ត្រាក់​បាន​បន្ត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​៣​ស្រុក​ខេត្តបន្ទាយមានជ័យ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​កន្លងមក​(​រូប​:​ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ