ប្រធានាធិបតី​កូរ៉េខាងត្បូង មកដល់​ក្រុង​វ៉ាស៊ីនតោន​

1274
ចែករម្លែក

លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​មកដល់​ក្រុង​វ៉ាស៊ីនតោន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកទីមួយ​របស់លោក ចាប់តាំងពី​លោក​បាន​ឡើងកាន់​អំណាច​មក​នោះ ដើម្បី​ធ្វើ​ជំនួប​ពិភាក្សា ដែល​គ្រោងទុក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ។​

លោក មូ​ន ដែល​បាន​ឡើងកាន់​អំណាច​កាលពី​ខែ​មុន​បន្ទាប់​បានឈ្នះ​ការបោះឆ្នោត​នោះ បានគ្រោង​នឹង​ជួប​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩​ខែមិថុនា ។​

​កាលពី​ថ្ងៃ​ពុធ លោក មូ​ន បានគ្រោង​ចូលរួម​ពិធី​ដាក់​កម្រងផ្កា​នៅ​វិមាន​រំលឹក​ថ្ងៃ​សង្គ្រាម​នៅ​ទីក្រុង​ក្វា​ន់ទី​កូ នៅ​រដ្ឋ​វើ​ជី​នៀ និង បានគ្រោង​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​មេដឹកនាំ​ពាណិជ្ជករ​កូរ៉េ​និង​អាមេរិក​។​

តាមរបៀប​វារៈ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​២៩​ខែមិថុនា​) លោក មូ​ន គ្រោង​ជួប​ជាមួយ​ក្រុម​សមាជិកសភា​នៅ​វិមាន​កា​ពី​តូ​ល​ហ៊ីល (Capitol Hill) និង ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ព្រមទាំង​ជំទាវ​ទីមួយ លោកស្រី មេ​ឡា​នៀ ត្រាំ ដោយ​រួមទាំង​ការ​ពិសា​អាហា​រួមគ្នា​ផងដែរ​។​

ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ដ៏​ចម្រូងចម្រាស់ (THAAD) របស់​អាមេរិក ដែល​ត្រូវ​បានដាក់​ដំឡើង​នៅ​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នោះ ត្រូវបាន​រំពឹងថា​នឹង​លើក​មក​ពិភាក្សា​ផងដែរ​នៅក្នុង​របៀបវារៈ​នេះ ៕ ​ដោយ ៖កញ្ញាដាលីស

លោក មូ​ន ចែ អ៊ី​ន បាន​មកដល់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ទស្សនកិច្ច​នៅ​បរទេស​លើក​មួយ ចាប់តាំងពី​ឡើងកាន់​អំណាច កាលពី​ខែ​មុន

ទីតាំងផ្សាយពាណិជ្ជកម្ម