​ព្រួត​គ្នា​វ៉ៃ​ទៅលើ​បុរស​រត់​កង់​បី​ឥណ្ឌា​ម្នាក់​ សន្លប់​ស្តូកស្តឹង​

644
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ ​បុរស​ដែលជា​អ្នករត់​កង់​បី​ឥណ្ឌា​ម្នាក់​​ត្រូវគេ​វ៉ៃ​ ខណៈដែល​ទៅ​ចាប់​ម៉ូយ​នៅ​ទីតាំង​ដែល​ពួកគេ​ឈរជើង​បណ្ដាលឱ្យ​សន្លប់​ស្ដូកស្តឹង​។​ដល់ពេល​ឡានពេទ្យ​មកដល់​ដឹកយក​ទៅ​សង្គ្រោះ​ដឹងខ្លួន​ ហើយ​ប្រកែក​មិន​ព្រមទៅ​ពេទ្យ​ទេ ចាំ​សមត្ថកិច្ច​មកដល់​ទៅ​ដាក់​ពាក្យបណ្ដឹង​វិញ​។
​ហេតុ​ករ​ណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខា​លិច​(​កួច​កាណុង​) ស្ថិតក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ។

​ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឆុន រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបររត់​កង់​បី​ឥណ្ឌា​ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​​។​សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​នៅ​ទួល​សង្កែ​ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះ​បាន​និយាយថា​ គាត់​ចង់ទៅ​ដាក់ពាក្យ​បណ្ដឹង ​ព្រោះ​គាត់​ស្គាល់មុខ​ក្រុម​ជនបង្ក ហើយក៏​មានកា​មេ​រ៉ា​សុ​វត្ថិភាពផងដែរ​៕S/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ