​ថ្ងៃ​ចូលឆ្នាំ​នៅ​ខេត្តស្វាយរៀង​គ្រោះថ្នាក់​ចរាចរ​ស្លាប់​៤​នាក់​រងរបួស​១២​នាក់​

877
ចែករម្លែក

ខេត្តស្វាយរៀង​៖​តាម​របាយ​ការ​ណ៏​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​ខេត្តស្វាយរៀង​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​រយៈពេល ៥​ថ្ងៃ គិតពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​២០១៩ នៅ​ទូទាំង​ខេត្ត​បាន កើតឡើង​ចំនួន​៧​លើក ។​

បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៨​មានការ​ថយចុះ​មួយ​លើក មាន មនុស្ស​គ្រោះថ្នាក់​ចំនួន​១៧​នាក់ ។​ក្នុងនោះ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ និង​មនុស្ស ចំនួន ១២​នាក់ ផ្សេង ទៀត បាន​រងរបួស ធ្ងន់​ស្រាល ។​

របាយ​ការ​ណ៏​ដដែល​បានបញ្ជាក់​ទៀតថា​មូលហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មកពី​អ្នកបើកបរ​មាន​ភាពស្រវឹង​ចំនួន​២ ករណី បើកបរ​មាន​ល្បឿន​លឿន​មាន​ចំនួន ២​ករណី មិន​គោរព​សិទ្ធ​អាទិភាព ១​ករណី បត់​ឆ្វេង​១​ករណី​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​១​ករណី​និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​១០​នាក់​មិន​ពាក់មួក​សុ​ត្តិ​ភាព ។​

​បង្ក​ឱ្យ​មធ្យោបាយ​ធ្វើដំណើរ​ខូចខាត​ចំនួន​១២ គ្រឿង មាន​រថយន្ត​ធុន​តូច ខូច​ស្រាល ១​គ្រឿង ម៉ូតូ​ខូច សរុប​ចំនួន​១០ គ្រឿង ខូច​ធ្ងន់​ចំនួន​៤​គ្រឿង និង​កង់​ខូច​ធ្ងន់​ចំនួន ១​គ្រឿង ។ ស្រុក​ក្រុង ដែល​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ​ណ៏ កើត​នៅ​ស្រុក​កំពង់រោ​ទ៏ ចំនួន ២ លើក ក្រុង​បាវិត ១​លើក ស្រុក​ស្វាយជ្រំ ១​លើក ស្រុក​រមាសហែក ១​លើក រំដួល ១​លើក និង​ស្រុក​ស្វាយទាប ចំនួន​១​លើក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម