ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩

949
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ និង​ទោះ​ធ្វើ​អ្វីៗ​ក៏​តែងមាន ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើជា​ការងារ ដែល​មិន​ធ្លាប់ធ្វើ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះ​ងាយ​ទទួលផល​អាក្រក់​ជាង​ល្អ​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់ ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ជួបប្រទះ​នូវ​បញ្ហា​ចំពោះមុខ​ណាស់ ហើយ​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន ជម្លោះវិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង ការប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេ​ពិសេស​ងាយ​ជួបប្រទះ​រឿងរ៉ាវ​អាក្រក់ៗ​កើត ឡើង​ផង​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ ប្រយ័ត្ន​ជួប ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល ត្រឡប់មកផ្ទះ​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​មុត​របស់​ស្រួច​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ពិសេស​អាច ទទួលផល​ល្អ​ណាមួយ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំ​នូ​ញ​ធំៗ​ទៅរួច​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យបាន​ត្រឹមត្រូវ​ទើប​មិន ចោទ​ជា​បញ្ហា​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការ លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មក វិញ​គ្រាន់​កក់ក្តៅ​ខ្លះៗ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។ ការធ្វើ ដំណើរ​ទៅ​ទិសពាយ័ព្យ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​គ្មាន​រឿងរ៉ាវ​អាក្រក់​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធា្ល​ក់​ចុះ ហេតុនេះ​ចូរ​ប្រយ័ត្ន​បញ្ហា​ចូល ចោមរោម​យាយី​ពីព្រោះ​មាន​ច្រើន​សម្រាប់​លោកអ្នក​ត្រូវ​ឆ្លងកាត់​និង​រែកពន់​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តរឹង​មានះ​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទុក​ក្នុង​ខ្លួន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោក​អ្នកយក​ខន្តី​និង​ភាព​ចិត្ត​ត្រជាក់​មិន​ប្រកែប្រកាន់ ច្រើន​ទើប​ប្រសើរ​ព្រោះថា​ងាយ​ជួប​បញ្ហា​យាយី ហើយ​បើ​យើង​យកចិត្ត​ក្តៅ​ដាក់ខ្លួន មានតែ​កើត​ជម្លោះ​វិវាទ​នាំឱ្យ​ខាតបង់​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ កុំ​លោភលន់​ចង់បាន​ច្រើន​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើតរោគ​ជំងឺ​បៀត បៀ​ន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ផ្តល់​ផល​ល្អ សម្រាប់​ការសម្របសម្រួល​រឿង​ប្រាក់​បំណុល​និង​ការបណ្តាក់ទុន​រកស៊ី​អ្វីមួយ​។ ការ ប្រកបការងារ​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ ព្រោះ​ផ្លែផ្កា ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​វិញ ដូចនេះ​មិន​ផ្តល់​ផល​ល្អ សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ដែលមាន​ភាព​សំខាន់ៗ​នោះឡើយ​ពីព្រោះថា ផល​អាក្រក់ៗ​នៅ​ចំពោះមុខ​ក៏​ច្រើន​ណាស់ដែរ​។​ក្រៅពីនេះ​បើ​មាន​បើករថយន្ត​ឬ​ការ ថ​យន្ត​រថយន្ត​ងាយ​ទទួលរង​ប៉ះទង្គិច​ដែលនាំឱ្យ​មាន​ស្លាកស្នាម​ណាស់​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ខ្សត់ខ្សោយ​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​មានរឿង​រាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ជួប​បញ្ហា​តានតឹង ប៉ុន្តែ​បើ​លោកអ្នក​ខិត ខំ​ពុះពារ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​។ ការរស់នៅ​ទោះ​ធ្វើ​អ្វីមួយ​លោកអ្នក​គប្បី​មាន ការប្រយ័ត្នប្រយែង​ពីព្រោះ​ផល​អាក្រក់​នោះ​មាន​ច្រើនជាង​ថ្ងៃ​ល្អ​ដែល​ងាយ​ជួប​បញ្ហា​ណាស់​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏ សឹង​ថា​យ៉ាប់​ផង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​មានការ​ខិតខំ​បំពេញការងារ​ឃើញថា​តែ ង​ហុច​ផល​ល្អៗ​មកវិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុម មនុស្ស​ឆាប់​មើលឃើញ​និង​កោតសរសើរ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕