អ្នក​តវ៉ា​កាន់តែច្រើន​ទាមទារ​ការគ្រប់គ្រង​ស៊ីវិល​នៅ​ស៊ូដង់​

1070
ចែករម្លែក

​ក្រុមអ្នកតវ៉ា​រាប់សែន​នាក់​បាន​ប្រមូលផ្ដុំ​អង្គុយ​តវ៉ា​នៅ​ខាងក្រៅ​ក្រសួង​ការពារជាតិ​ស៊ូដង់​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​ខែ​មេសា​ដើម្បី​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​យោធា​ដែល​បាន​​ទម្លាក់​អតីត​ប្រធានាធិបតី​លោក Omar al-Bashir កាលពី​សប្តាហ៍​មុន ប្រគល់​អំណាច​ទៅឱ្យ​ក្រុម​អ្នកដឹកនាំ​ស៊ីវិល​។​

​ហ្វូងមនុស្ស ដែល​បាន​កើនឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​សប្តាហ៍​នេះ​នៅពេល​ដែល​ក្រុមអ្នកតវ៉ា​ព្យាយាម​បង្កើន​សម្ពាធ​លើ​ក្រុមប្រឹក្សា​អន្តរ​ការ​នេះ បាន​កើន​​ឡើង​ទៀត កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​ក្រុមអ្នកតវ៉ា​បាន​គ្រវីទង់ជាតិ​ស៊ូដង់​និង​ស្រែក​ថា “​សេរីភាព សន្តិភាព និង​យុត្តិធម៌ ” ។​

​ក្រុម​មន្ត្រី​យោធា​ថ្នាក់កណ្តាល​និង​ថ្នាក់​ក្រោម​បាន​ទទួល​ការគោរព​ពី​ក្រុមអ្នកតវ៉ា បន្ទាប់​ពី​ការពា​រការ​អង្គុយ​តវ៉ា​នោះ​នៅ​មុន​ប៉ុន្មាន​ថ្ងៃ លោក Omar al-Bashir ត្រូវបាន​​ទម្លាក់​ចេញពី​អំណាច​។​ប៉ុន្តែ​ក្រុម​បាតុករ​មិន​ទុកចិត្ត​មេបញ្ជាការ​ដែល​បាន​កាន់​អំណាច​ពី​លោក​Omar al-Bashir កាលពី​ថ្ងៃទី​១១​ខែ​មេសា​នោះ​ទេ ដោយ​បង្ខំ​ឱ្យ​មេ​ដឹក​​នាំ​នៃ​ក្រុមប្រឹក្សា​យោធា​នេះ ចុះចេញ​ពី​តំណែង​បន្ទាប់​ពី​មួយ​ថ្ងៃ​ក្រោយមក​។​

​អ្នក​តវ៉ា​ជា​និស្សិត​ម្នាក់​បាន​និយាយថា ” ក្រុមប្រឹក្សា​នេះ មាន​តែ​មនុស្ស​ចាស់ៗ ។ យើង​គាំទ្រ​ទាហាន​ក្មេងៗ “​។​

​មេដឹកនាំ​ប្រឆាំង​ម្នាក់​ដែល​និយាយ​មិន​ចេញ​ឈ្មោះ បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​ថា ក្រុម​ដែល​ជំទាស់​ទៅ​នឹង​ក្រុមប្រឹក្សា​យោធា​នេះ​នឹង​ប្រគល់​បញ្ជី​ឈ្មោះ​បេក្ខជន​សំ​​ខាន់ៗ​សម្រាប់​ក្រុមប្រឹក្សា​អន្តរ​ការ​ដែល​ដឹកនាំ​ដោ​ស៊ីវិល នៅ​អាទិត្យ​៕

ការ​តវ៉ា​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​៦​មេសា​នៅ​ក្រៅ​ក្រសួង​ការពារជាតិ​បង្កឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ចេះតែ​កើន​ចំនួន​រហូត​ដល់​យោធាបណ្តេញ​លោក​Bashir ចេញ​ពី​អំណាច

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ