​យុវជន​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​ពីបទ​រំលោភ​សេ​ពស​ន្ធវៈ​កុមារី​អនីតិជន

617
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមេសា​ឆ្នាំ​២០១៩​ បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​ពីបទ​ទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អនីតិជន​។​ក្រោយពី​កម្លាំង​នគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរ សំរិល ឃាត់ខ្លួនបាន​នៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

​លោក​ប៊​ន វណ្ណា​រ៉ា​ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​បានឱ្យដឹងថា ​យុវជន​សង្ស័យ​មានឈ្មោះ យឹម ថារីន អាយុ ១៧ ឆ្នាំ រស់នៅភូមិអូរសំរិល​លើ​ឃុំ​អូរ​សំរិល​ស្រុក​សំឡូត​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​អនុវត្តន៍តាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​កុមារី​រងគ្រោះ​ដែល​ជនសង្ស័យ​ប្រព្រឹត្ត​កាលពីរសៀល​ថ្ងៃ ទី១៨ ខែមេសា ឆ្នាំ ២០១៩ ។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ល ស ភ អាយុ ១៣ ឆ្នាំ រស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ។​ហេតុការណ៍​នេះកើតឡើង​កាលពីយប់​ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ២០១៩ នៅក្រុមទី ៥ ភូមិអូរ សំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

​ករណីនេះ សមត្ថកិច្ចជំនាញបាន​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕S/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម