ណា​អូ​មី ខាំ​ប៊ែ​ល និយាយថា “​ប្រទេសមួយ​នោះ​” បដិសេធ​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​របស់​នាង ពីព្រោះ​នាង​មាន​ស្បែក​ខ្មៅ​

618
ចែករម្លែក

​នាង​ណា​អូ​មី ខាំ​ប៊ែ​ល​បាន​បង្ហើប​ឱ្យដឹងថា យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​មួយ ដែល​នាង​បាន​ថត​ពេល​ថ្មីៗ​នេះ មិនត្រូវ​បានបង្ហាញ​នៅក្នុង “​ប្រទេសមួយ​នោះ​” ទេ ដោយសារតែ​ពណ៌​សម្បុរ​របស់​នាង​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​ប្រាប់​ទស្សនា​វ​ដ្តី American Vogue កាលពី​ថ្ងៃ​សុក្រ​ទី​៩​មេសា​ថា ឧស្សាហកម្ម​ម៉ូត​សម្លៀកបំពាក់​នៅតែ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​ឱកាស​ស្មើៗ​គ្នា​និង​ក្លាយទៅជា​លក្ខណៈ​ចម្រុះ​។​

​នាង​និយាយថា “​វា​នៅតែ​មិនមាន​តុល្យភាព​ទាំងស្រុង​។ ខ្ញុំ​គឺជា​មុខមាត់​នៃ​យុទ្ធនាការ​ថ្មី​នេះ ហើយ​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា​ដោយសារតែ​ពណ៌​សម្បុរស្បែក​របស់ខ្ញុំ ប្រទេសមួយ​នោះ​នឹងមិន​ប្រើ​រូបភាព​របស់ខ្ញុំ​ទេ​”​។​

​នាង​ខាំ​ប៊ែ​ល​បាន​កត់សម្គាល់ថា បទពិសោធន៍​នៃ​ការរើសអើង​ពូជសាសន៍​គឺជា “​រឿង​ដែល​កើតឡើង​ជាក់ស្តែង​” ចំពោះ​រូបនាង​។​

​នាង​បាន​បន្ថែមថា “​ខ្ញុំ​មិនដែល​ជឿ​ការឃោសនា​បែប​បំផ្លើស​នោះទេ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​រក្សា​គ្រប់​រឿងរ៉ាវ​ទៅតាម​ទស្សនៈ​របស់ខ្ញុំ​។ ឥឡូវនេះ​ខ្ញុំ​ចង់ដឹងថា​តារា​បង្ហាញ​ម៉ូត​ស្បែក​ខ្មៅ​ទទួលបាន​ឱកាស​និង​ប្រាក់កម្រៃ​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​ដូច​គេ​ដូច​ឯង​ដែរ​”​។​

​នាង​ខាំ​ប៊ែ​ល​ជឿថា​ដើម្បី​ធានា​ឱ្យ​ឧស្សាហកម្ម​ម៉ូត​សម្លៀកបំពាក់​កាន់តែ​មានពូជ​សាសន៍​ចម្រុះ តារា​បង្ហាញ​ម៉ូត​នៅ​ទ្វីបអាហ្វ្រិក​ចាំបាច់​ត្រូវដាក់​បញ្ចូល​ទៅក្នុង​បណ្តាញ​បង្ហាញ​ម៉ូត​ឱ្យ​កាន់តែ​ទូលំទូលាយ​៕ ដោយ៖ កញ្ញាដាលីស

នាង​ណា​អូ​មី ខាំ​ប៊ែ​ល

ទីតាំងផ្សាយពាណិជ្ជកម្ម