ផ្ទុះ​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​គ្រិស្ត​នៅ​ស្រីលង្ការ​សម្លាប់​មនុស្ស​១៥៦​នាក់​

606
ចែករម្លែក

​ការផ្ទុះ​ជា​បន្តបន្ទាប់​មួយ​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​ដែល​ទទួល​រៀបចំ​ពិធីបុណ្យ​Easter​នៅ​ស្រីលង្កា​កាលពី​ថ្ងៃអាទិត្យ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥៦​នាក់ រួម​មាន​ជនបរទេស​៣៥​នាក់​។​

​នាយករដ្ឋមន្ត្រី រ៉ានី​ល វោ​កក្រេ​មេ​ស៊ីង​ហ្គេ បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ថា​ជា​«​អំពើ​កំសាក​» និង​បាន​និយាយថា​រដ្ឋាភិបាល​កំពុង​ធ្វើកា​រ​ដើម្បី​ទប់​សភាពការណ៍​។​

​រូបភាព​ចែក​ចាញ​ក្នុង​បណ្តាញ​សង្គម​និង​បណ្តា​ស្ថានីយ​សារព័ត៌មាន​ក្នុងស្រុក បង្ហាញ​ការខូចខាត​ខ្លាំង​នៅ​ព្រះវិហារ​មួយ​ក្នុងចំណោម​ព្រះវិហារ​៣​ដែល​រង​ការវាយប្រហារ​ពេល​ដំ​​ណា​ល​គ្នា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​ភាគច្រើន​នៃ​ដំបូល​ព្រះវិហារ​បាន​ខូចខាត​ខ្ទេច​ដោយសារ​ការផ្ទុះ​។​

​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​ពួក​មន្ត្រី​និយាយថា អាច​មាន​រាប់រយ​នាក់​។​

​លក្ខណៈ​នៃ​ការផ្ទុះ​នៅ​មិន​ទាន់​ត្រូវ​គេ​ដឹង​ច្បាស់ ហើយ​ក៏​នៅ​មិនទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ដែរ​។​តែ​ឯកសារ​ដែល​សារព័ត៌មាន​បារាំង​បាន​ឃើញ បង្ហាញថា​​មេ​ប៉ូលិស​ស្រីលង្កា​បានចេញ​ការព្រមាន​ដល់​មន្ត្រី​កំពូលៗ​តាំងពី​១០​ថ្ងៃមុន ដោយ​ព្រមាន​ថា​មាន​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ព្រះវិហារ​គ្រិស្ត​។​

​ឯកសារ​និយាយថា ទីភ្នាក់ងារ​ចារកម្ម​បរទេស​មួយ បាន​រាយការណ៍​ថា​ក្រុម​NTJ (National Thowheeth Jama’ath)​មាន​ផែនការ​វាយប្រហារ​អត្តឃាត​លើ​ព្រះវិហារ​សំខាន់ៗ​​ព្រមទាំង​ស្នងការ​ជាន់ខ្ពស់​ឥណ្ឌា​នៅ​ក្រុង​កូឡុំបូ​។​

NTJ​ជា​ក្រុម​អ៊ីស្លាម​រ៉ាឌីកាល់​មួយ​នៅ​ស្រី​លង្ការ​ដែល​ទាក់ទង​នឹង​ការ​វាយបំផ្លាញ​ព្រះពុទ្ធ​រូប​កាលពី​ឆ្នាំទៅ​។​

​ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា ជនជាតិ​អង់គ្លេស ហូ​ឡង់ និង​អាមេរិក​ស្ថិត​ចំណោម​អ្នកស្លាប់ ហើយ​អង់គ្លេស​និង​ជប៉ុន​ស្ថិត​ចំណោម​អ្នករងរបួស​ពី​ការវាយប្រហារ​នេះ​។​

​ចំណែក​ប្រធានាធិបតី ស្រីលង្ការ​បាន​និយាយថា លោក​មាន​ការ​រន្ធត់ចិត្ត​ដោយ​ការផ្ទុះ និង​បាន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​៕

​ប៉ូលិស​បាន​និយាយថា មនុស្ស​៤២​នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​កូឡុំបូ កន្លែង​ដែល​សណ្ឋាគារ​៣​រង​ការបា​យ​ប្រហា​រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ