ស្រីលង្ការ​ស្ថិតក្រោម​បំរាម​គោចរ​ក្រោយ​ការផ្ទុះ​គ្រាប់​សម្លាប់​មនុស្ស​ជាង​២០០​នាក់​

538
ចែករម្លែក

​ស្រីលង្ការ​ត្រូវ​ដាក់​នៅ​ក្រោម​បំរាម​គោចរ​ទូទាំងប្រទេស ខណៈ​រដ្ឋាភិបាល​ឆ្លើយតប​នឹង​ការបំ​ផ្ទុះ​គ្រាប់បែកជា​បន្តបន្ទាប់​កាលពី​ថ្ងៃអាទិត្យ​ទី​២១​មេសា​។​

​មនុស្ស​២០៧​នាក់​ត្រូវបាន​សម្លាប់​និង​រាប់រយ​នាក់​រងរបួស​នៅ​ក្នង​ការផ្ទុះ​ចំនួន​៨​ដែល​ផ្តោត​លើ​សណ្ឋាគារ​ប្រណិត​និង​ពិធីបុណ្យ​អ៊ី​ស្ទឺ នៅតាម​ព្រះវិហារ​គ្រិស្តសាសនា​។​

​មេដឹកនាំ​សាសនា​និង​ពិភពលោក បានប្រកាស​ថ្កោលទោស​ការវាយប្រហារ​ដែលបា​ន​សម្លាប់​ជនជាតិ​អង់គ្លេស ហូ​ឡង់ ព័រទុយហ្កាល់ និង​អាមេរិក​រាប់សិប​នាក់​ផង​ដែរ​។​

​ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា ជនជាតិ​ជប៉ុន​ស្ថិត​ចំណោម​អ្នករងរបួស​ពី​ការផ្ទុះ​ដែល​បាន​បំផ្លាញ​សណ្ឋាគារ​។​

​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដែល​ប្រតិកម្ម​នឹង​ការវាយប្រហារ​នេះ​រួមមាន នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រី​ហូ​ឡង់ អូស្ត្រាលី នូវែ​លសេ​ឡង់ ​ប៉ា​គី​ស្ថាន ឥណ្ឌា អ៊ីស្រាអែល ប្រធានាធិបតី​បារាំង ប្រធាន​ស្នងការ​អឺរ៉ុប ប្រធានាធិបតី​រុស្ស៊ី អធិកា​ប​តី​អាល្លឺម៉ង់ ប្រធានាធិបតី​អេ​ហ្ស៊ី​ប និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​។

​អ្នកនាំពាក្យ​របស់​អគ្គ​លេខា​អង្គការសហប្រជាជាតិ លោក អង់​តូ​ញ៉ូ ហ្គូ​តែ​រ៉េស បាន​និយាយថា​លោក​អគ្គលេខា​ខឹង​នឹង​ការវាយប្រហារ​នេះ និង​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ឧក្រិដ្ឋ​​ជន​នឹងត្រូវ​នាំ​មក​កាត់ទោស​ឆាប់ៗ​។​

​ចំណែក​សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស បាន​សម្តែង​ភាព​សោកសៅ​របស់​ព្រះអង្គ​អំពី​សោកនាដកម្ម​នេះ​ក្នុងអំឡុងពេល​ថ្លែង​នៅ​ពិធីបុណ្យ​អ៊ី​ស្ទឺ​នៅ​បុរី​វ៉ា​ទី​កង់​។​

​វា​នៅ​មិន​ច្បាស់​ថា​ត់​នរណា​នៅ​ពីក្រោយ​ការវាយប្រហារ តែ​មនុស្ស​១៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ​។​រដ្ឋាភិបាល​បាន​និយាយថា គេ​ជឿ​ថា គ្រាប់បែក​អត្ត​​ឃាត​មុខជា​ត្រូវបាន​ប្រើ​នៅ​ទីតាំង​ណាមួយ​។​

​ក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​ស្រីលង្ការ បាន​និយាយ​អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ពួក​មន្ត្រី​បាន​មាន​ព័ត៌មាន​ចារកម្ម​ជាមុន​អំពី​ការវាយប្រហារ​​ដែល​អាច​កើតមាន​។​លោក​ថា «​យើង​នឹង​ពិនិត្យមើល​ថា​តើ​ហេតុអ្វី​មិន​មាន​វិធានការ​បង្ការ​គ្រប់គ្រាន់ តែ​ពេល​ឥឡូវ​អាទិភាព​គឺ​រារាំង​ការវាយប្រហារ​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​អំពាវនាវ​អោយ​សាធារណជន​ស្ងប់ស្ងាត់​ចំ​ពេល​កំពុង​ធ្វើ​ការស៊ើបអង្កេត​៕​ដោយ​៖​វាសនា​

ទំហំនិងលក្ខណៈនៃការវាយប្រហារបង្ហាញថា ជនវាយប្រហារមានការហ្វឹកហាត់ល្អិតល្អន់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ