​ពលរដ្ឋ​មួយចំនួន​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១​បារម្ភ​ពី​ចោរ​ចូល​លួច​សម្ភារៈ​ក្នុងផ្ទះ​

595
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ពលរដ្ឋ​មួយចំនួន​រស់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១​ខណ្ឌ​ទួ​ក​គោក​បាន​ត្អូញត្អែរ​រឿង​ចោរ​ដើរ​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខណៈដែល​សមត្ថកិច្ច​បាន​ដឹង​អត្តសញ្ញាណ​យ៉ាងណាក៏ដោយ ក៏​មិនទាន់មាន​វិធានការ ឬ​ចាប់ខ្លួន​ចោរ​នោះបាន​នៅឡើយ​ទេ​។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​ចោរ​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​មានតម្លៃ​មួយចំនួន​នៅក្នុង​ផ្ទះ​ពលរដ្ឋ​នៅផ្ទះ​លេខ ៤​អា ផ្លូវ​១៦២ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។

​សកម្មភាព​ចោរ​ចូល​លួច​នេះ ត្រូវបាន​ថត​ជាប់​ដោយ​កា​ម៉ា​រ៉ា​សុវត្ថិភាព​នៅក្នុង​ផ្ទះ​រប​ស់​ប្រជាពលរដ្ឋ ។​ប៉ុន្តែ​បើទោះបីជា​ស្គាល់មុខ​ចោរ​និង​អាសយដ្ឋាន​ចោរ​រស់នៅ​យ៉ាង​ក៏ដោយ​គឺ​សមត្ថកិច្ច​នៅ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ​ទេ​។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ចោរ​នេះ​បានធ្វើ​សកម្មភាព​លួច​ជា​ញឹកញាប់​នៅក្នុង​ម្លុ​ក​ធ្វើ​ឡាន​ផ្លូវ​១៦២​ភូមិ​៥​សង្កាត់​ផ្សារ​ដេប៉ូ​១​។​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់ពាក្យ​ប្តឹងទៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដេប៉ូ​១​ដែរ​ប៉ុន្តែ​នៅតែ​គ្មាន​ចំណាត់ការ​។​ចោរ​នៅតែ​បន្តសកម្មភាព​ដដែល​ដោយ​មិន​ខ្លាចញញើត​អ្វី​សោះ​៕S/​