រឿង​ដែល​គួរ​ចៀសវាង​ពេល​ទៅលេង​ទារក​ទើបនឹង​កើត​

1319
ចែករម្លែក

​វា​គឺជា​រឿង​មួយ​កក់ក្តៅ និង ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការដែល​បាន​ពរ ទារក​ទើបនឹង​កើត​ដែល​រុំ​ក្រណាត់​ពេញ ខ្លួន​ជាមួយនឹង​ដៃ​ក្តាប់​យ៉ាង​ណែន​។ ប៉ុន្តែ​ត្រូវតែ​ចាំ​ក្នុង​ចិត្ត​ថា អ្នក​បាន គោរព​ទៅលើ​អ្វី​ដែលជា​ដែន​កំណត់ របស់​ឪពុកម្តាយ​គេ​ផង ។​
​ ​
​យ៉ាងណាមិញ​មានរឿង​មួយ ចំនួន​ដែល​អ្នក​គួរតែ​ចងចាំ និង​ចៀស វាង​ក្នុងពេល​ទៅលេង ឬ​មើល​ទារក ទើបនឹង​កើត ។​
​ ​
​កុំ​ដាស់​ឱ្យគេ​ភ្ញាក់​
​យើង​ដឹង​ហើយ​ថា វា​ពិតជា រឿង​អស្ចារ្យ​ណាស់​នៅពេល​បានឃើញ ក្មេង​តូចៗ​ដែលមាន​ភ្នែក​ធំៗ ប៉ុន្តែ​ការ ដាស់ ឬ​រំខាន​ការ​គេង​របស់គេ​ពិតជា រឿង​មួយ​ដែល​គ្មាន​បានការ​សោះ ហើយ ។ យ៉ាងណាមិញ​ទារក​ទើប នឹង​កើត​ត្រូវការ​គេង​យ៉ាងហោចណាស់ ១៨​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​ដល់​ការ លូតលាស់​របស់​ពួកគេ ។ ជាមួយគ្នា នេះដែរ ឪពុកម្តាយ​ក៏ត្រូវ​ការ​ពេល ច្រើន​ដើម្បី​ផ្តល់​ផាសុកភាព និង​ជួយ ឱ្យ​កូន​ខ្លួន​គេង​ដែរ ។​
​ ​
កុំ​ជក់បារី​
​ការជក់បារី​មុនពេល ឬ​ក្នុងពេល ទៅលេង​ទារក​ទើបនឹង​កើត​គឺជា​រឿង មួយ​ត្រូវបាន​ហាម ដាច់ខាត​តែម្តង​។ ជាតិពុល​ចេញពី​ផ្សែង​បារី​នឹង​ដក់​ជាប់ ក្នុង​ដង្ហើម និង​សម្លៀកបំពាក់​ផង ។ ដូច្នេះ​វា​ពិតជា​អាច​សាយភាយ​ទៅ បរិយាកាស និង​ប៉ះពាល់​ដល់​មនុស្ស ជុំវិញខ្លួន​បាន ។ ទារក​ទើបនឹង​កើត​មិន ត្រូវការ​របស់​បែបនេះ​ឡើយ ។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​មិនបាន​ជក់បារី​ឡើយ ហើយក៏​មិនបាន​បាញ់​ទឹកអប់​ក្រអូប​ខ្លាំង ដែរ មុនពេល​ទៅលេង​ទារក​ទើបនឹង កើត​។​
​ ​
​កុំ​កាន់​របស់​ដែល​ក្តៅ​ខណៈ ពេល​កំពុងតែ​បី​ទារក​
​វា​គឺជា​រឿង​មួយ​គួរឱ្យខ្លាច និង បារម្ភ​ណាស់​សម្រាប់​ម្តាយ​គ្រប់រូប​ដែល​ត្រូវបាន​អ្នក​មកលេង​បីកូន ខ្លួន​បណ្តើរ កាន់​របស់​ក្តៅ​បណ្តើរ ជាពិសេស​កែវ កាហ្វេ​ដែល​ក្តៅៗ​តែម្តង ។ គេ​នឹង​នឹក​ក្នុង ចិត្ត​ថា តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិន ជា​ទឹក​ក្តៅ​នោះ​ជះ​លើ​ទារក​ឬ​ក្មេង ជ្រុល​ធាក់​ពែង​នោះ​ស្រោច លើ​ខ្លួន​ជាដើម​។ ដូច្នេះ​ចូរ​ចៀសវាង​ទម្លាប់​នេះ​ជា​ដាច់ខាត ។​
​ ​
​កុំ​ថើប​ទារក​
​ទារក​ទើបនឹង​កើត​ពិតជា​គួរឱ្យ ស្រឡាញ់ និង​ចង់​ថើប​ខ្លាំងណាស់ ប៉ុន្តែ ជឿ​ខ្ញុំ​ទៅ​ការ​ថើប​ទារក ក្នុងពេល​គេ ទើបនឹង​កើត​បែបនេះ​មិនល្អ​សម្រាប់​ពួក គេ​ឡើយ ព្រោះ​វា​ជា​ភាព​ដែល​ឥត អនាម័យ​សម្រាប់​សុខភាព​គេ ។​
​ ​
​កុំទៅ​មើល​ទារក​ក្នុងពេល ដែល​ខ្លួនឯង​មិន​ស្រួលខ្លួន​
​អ្នក​ពិតជា​មិន​ចង់ឱ្យ​ទារក​ដ៏​តូច នេះ​ឆ្លង​ជំងឺ​ពី​អ្នក​ទេ មែន​ទេ​? យ៉ាង ណា​មិញ​វា​គឺជា​រឿង​មួយ​ស្រួល​យល់ ណាស់​ដែលថា មនុស្ស​យើង​អាច​ចម្លង ជំងឺ​ផ្តាសាយ​ទៅកាន់​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​បាន​ក្នុងនោះ​រួមទាំង ទារក​ទើប នឹង​កើត​ដែរ ។ ដូច្នេះ​ចូរ​កុំទៅ​មើល ទារក​ទើបនឹង​កើត​អី​នៅពេលដែល​អ្នក​មិនទាន់​ស្រួល ខ្លួន​នៅឡើយ ។​
​ ​
កុំ​ភ្លេច​លាងដៃ​
​វា​គឺជា​អនាម័យ​មូលដ្ឋាន​មួយ ដែល​អ្នក​ត្រូវតែ​ធ្វើ​មុនពេល​ប៉ះពាល់ ទារក ។ នៅពេល​អ្នក​ទៅលេង​ទារក ទើប នឹង​កើត​ពួកគេ​ពិតជា​ងាយ​ឆ្លង​ជំងឺ ណាស់ ហេតុដូច្នេះ​ហើយ​ទើប​គេ​ត្រូវបាន​ការពារ​ដោយ​ការ​រុំ កន្សែង​ទន់​ជុំ វិញ​ខ្លួន ។ ដូច្នេះ​ការលាង​សម្អាត​ដៃ​មុន នឹង​ប៉ះពាល់​ពួកគេ​ក៏​គ្មាន​ធ្ងន់ធ្ងរ​ដែរ​។​
​ ​
មិនត្រូវ​សម្លឹងមើល​ពេល​គេ កំពុងតែ​បៅដោះ​ឡើយ​
​គ្មាន​នរណាម្នាក់​ចូលចិត្ត​ត្រូវ បាន​គេ​សម្លឹងមើល​ឡើយ ជាពិសេស ម្តាយ​ថ្មីថ្មោង​ដែល​កំពុងតែ​បំបៅ​ដោះ កូន​តែម្តង ។ ការ​បំបៅ​ដោះ​កូន​គឺជា រឿង​ធម្មជាតិ ហើយ​អ្នក​ក៏​មិន​អាចធ្វើ​អ្វី បាន​ក្រៅពី​នេះដែរ ។ បើសិនជា​នាង គឺជា​ម្តាយ​ថ្មីថ្មោង​ការ​បំបៅ​ដោះ​កូន អាច​នឹង​ជា​រឿង​មួយ​ថ្មី​បំផុត​សម្រាប់​នាង ហើយ ។ ទាំង​កូន និង​ម្តាយ​នឹង​ពិបាក ឆ្លងកាត់​ដំណាក់កាល​នេះ​ណាស់​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​មិនបាន​សម្លឹង មើល​នាង ខណៈពេលដែល​កំពុងតែ បំបៅ​ដោះ​កូន​ឡើយ ដើម្បី​កុំឱ្យ​នាង​មិន មាន​ផាសុកភាព​ក្នុង​ខ្លួន ៕ ដោយៈ www.health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ