បាត់​ខ្លួន​១០​នាក់​ក្នុង​ហេតុការណ៍​បុក​នាវាចម្បាំង​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​ជិត​សិង្ហ​បុរី​

1247
ចែករម្លែក
  • 225
    Shares

​កងទ័ពជើងទឹក​អាមេរិក បាន​និយាយថា ទាហានជើងទឹក​អាមេរិក​ចំនួន​១០​នាក់ កំពុង​បាត់​ខ្លួន និង​មនុស្ស​៥​នាក់​បាន​រងរបួស បន្ទាប់ពី​នាវា​ពិ​ឃាត​អាមេរិក​មួយគ្រឿង និង នាវា​ដឹក​ប្រេង​មួយគ្រឿង​បាន​បុក​គ្នា​នៅ​ជិត​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​២១​ខែសីហា​។​

​នាវា​ពិឃាត USS John S McCain ដែលជា​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​របស់​អាមេរិក​នេះ បាន​កំពុងបើក​ឆ្ពោះទៅ​ភាគ​ខាងកើត​នៃ​ប្រទេស​សិង្ហ​បុ​រី និង ត្រៀមខ្លួន​ឈប់​សំចត​នៅ​កំពង់ផែ​នោះ តែបានបុក​ជាមួយ​នាវា​ដឹក​ប្រេង ដែល​ដោត​ទង់ជ័យ​លី​ប៊ី​។

​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ កំពុង​ប្រព្រឹត្តទៅ​។ នេះ​ជាការ​បុក​លើក​ទី​២​ដែល​ទាក់ទង​នឹង​នាវាចម្បាំង​នៃ​កងទ័ពជើងទឹក​អាមេរិក ក្នុង​រយៈពេល​២​ខែ​កន្លងទៅនេះ​។​

​សិង្ហ​បុរី​និង​ក្រុម​អាជ្ញាធរ​អាមេរិក បាន​និយាយថា នាវា​ពិឃាត USS John S McCain នេះ បាន​ទទួលរង​ការខូចខាត​នៅ​ជ្រុង​ម្ខាង​នៃ​នាវា​នេះ ។ នាវា​ពិឃាដ​អាមេរិក​នេះ បាន​បុក​ជាមួយ​នាវា​ដឹង​ប្រេង Alnic MC ដែល​ខូចខាត​ផ្នែក​ខាងមុខ​នៃ​នាវា​ដឹក​ប្រេង​នេះ ប៉ុន្តែ មិនមាន​សមាជិក​ណា​ម្នាក់​នៃ​នាវា​ដឹក​ប្រេង​នេះ បាន​រងរបួស និង មិនមាន​ការ​លេច​ធ្លាយ​ប្រេង​ទេ​៕ ដោយ៖សុខា

នាវា​ពិឃាដ​អា​មេ​រិ USS John S McCain ទទួលរង​ការខូចខាត​នៅ​ជ្រុង​ម្ខាង បន្ទាប់ពី​បុក​ជាមួយ​នាវា​ដឹង​ប្រេង Alnic MC នៅ​ជិត​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​២១​ខែសីហា

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ