​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

374
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបង​៖​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​នគរបាល ស្រុក រតន មណ្ឌល ឃាត់ខ្លួន​បាន កាលពី ថ្ងៃ ទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅ​ចំណុច ភូមិ ព្រៃ អំ​ពរ ឃុំ អណ្ដើក ហែប ស្រុក រតន មណ្ឌល ។​

​លោក វរសេនីយ៍ឯក សន និល​អធិការ នគរបាល ស្រុក រតន មណ្ឌល បានឱ្យដឹង ថា ជនសង្ស័យ ទាំង ៥ នាក់ មាន ១. ឈ្មោះ រ៉ែ ម . សាន ភេទ ប្រុស អាយុ ២០ ឆ្នាំ ។ ២. ឈ្មោះ ហ៊ុន . ហឿ យ ហៅ ហៃ ប៊ុ ន ថន រឺ​រ៉ាត់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ។ ៣. ឈ្មោះ​យ៉ា ន . យ៉ូន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំរ​។ ៤. ឈ្មោះ អុល .​បឹម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​និង​៥. ឈ្មោះ ចេង​.​កុំ​ភុង​ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ​។

​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE​ម៉ា​ទឹកកក​ចំនួន​២​ថង់​ធំ​និង​៤​ថង់​តូច​ទូរស័ព្ទ​ណូគា​ពណ៌​ខ្មៅ​ចំនួន​២​គ្រឿង​កាំបិត​ខ្លី​២​ដើម​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​សម្ភារៈ​សម្រាប់​ជក់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជ​នស​ង្ស័​ត​ទាំង​៥​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម