ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បារម្ភ​ថា ឡឺ​រ៉​យ សេន អាច​ពិចារណា​ចាកចេញ បន្ទាប់ពី​ការចរចា​កិច្ចសន្យា​ថ្មី គ្មាន​ការវិវឌ្ឍ​ទៅមុខ​

411
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មានការ​បារម្ភ​ដោយសារ​ថា ការចរចា​ជាមួយ ឡឺ​រ៉​យ សេន (Leroy Sane) បាន​ជាប់គាំង ពីព្រោះ​កីឡាករ​រូបនេះ​កំពុង​ពិចារណា​ផ្ទេរចេញ​។​

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​នៅ​ពហុកីឡាដ្ឋាន Etihad Stadium ប៉ុន្តែ​ស៊ី​ធី​អន្ទះសា​ចង់​រក្សា​កីឡាករ​ឆ្នើម​រូបនេះ​ជាមួយនឹង​កិច្ចសន្យា​យូរអង្វែង​។​
​ ​
ទោះបីជា​យ៉ាងណា ស៊ី​ធី​នៅពេលនេះ​មានការ​បារម្ភ​ដោយសារតែ​តំណាង​របស់ សេន ហាក់ដូចជា មិន​ចង់​បើក​ចិត្ត​សម្រាប់​ការចរចា​កិច្ចសន្យា​ថ្មី​ហើយ​ថ្នាក់ដឹកនាំ​ក្លឹប​ស៊ី​ធី​បារម្ភ​ខ្លាច​កីឡាករ​វ័យ​២៣​ឆ្នាំ រូបនេះ​ពិចារណា​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប​ផ្សេង​។​
​ ​
ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ចាប់អារម្មណ៍​នឹង សេន យូរ​មកហើយ​ហើយ​ចង់បាន​កីឡាករ រូបនេះ​មក​ជំនួស​កីឡាករ ហ្វ្រែ​ង រី​បឺ​រី (Franck Ribery) ។
​ ​
​គេ​រំពឹងថា ក្លឹប Bayern Munich នឹងធ្វើ​ការរុះរើ​ក្រុមការងារ​បង្វឹក​នៅ​រដូវ​ក្តៅ​នេះ ហើយនឹង​រុះរើ ក្រុម​ជម្រើស​ដែលមាន​វ័យ​ចំណាស់​របស់ខ្លួន​ផងដែរ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​ខ្លាំង​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​៕

​ខ្សែបម្រើ​ស្លាប ឡឺ​រ៉​យ សេន (Leroy Sane)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ