​ម៉ូតូ​បុក​ត្រាក់ទ័រ​ពីក្រោយ ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ​នៅក្រុង​សំរោង​

409
ចែករម្លែក

ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៨ ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥៧.១៥៨​ ស្ថិតក្នុង​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ម្នាក់​កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ឈ្លឿ​ន សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ស្លាប់​នៅ​កន្លែងកើតហេតុ​។​បាន​បើកបរ​ម៉ូតូ​ស៊ូ​មមើ​អិ​ច​ពណ៌​ខៀវ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១Q-២៣៤២​។​ម្នាក់ទៀត​ឈ្មោះ​ផាក ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​(​អ្នករួមដំណើរ) របួសធ្ងន់​។​

​ឯ​អ្នកបើកបរ​ត្រាក់ទ័រ​បាន​ជិះ​រត់គេចខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​វរៈព្រំដែន​៧០២​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​និង​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​កន្លែង​វរព្រំដែន​៧០២៕S/​Ha