ដំឡូងបារាំង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ អត់​?

932
ចែករម្លែក

តាម​លោក Amanda Conwoy សាស្ត្រាចារ្យ ជំនាញការ​ជីវជាតិ និង​ជា​អ្នកបង្កើត​អង្គការ Eat Fit Live: «​ដំឡូងបារាំង​ជា​អាហារ​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​សុខភាព​» ។ ប្រសិន​កែច្នៃ​ត្រឹមត្រូវ វា​ផ្តល់​រសជាតិ​យ៉ង​ឆ្ងាញ់​ពិសា និង​សម្បូរ​ជីវជាតិ ។ ពិសេស​អាហារ​នេះ​ល្អ​បំផុត សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់ និង​អ្នកជំងឺ​ទឹកនោមផ្អែម ។​

​ខាងក្រោម​នេះ ជា​មូល​ហេតុដែល​អ្នក​គួរ​ជ្រើស​យក​ដំឡូងបារាំង​ជា​អាហារ​ប្រចាំថ្ងៃ ៖

​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​

​មនុស្ស​ជាច្រើន​ចាត់ទុកថា ដំឡូងបារាំង​សម្បូរ​ជាតិ​ម្សៅ ហេតុនេះ មិនល្អ​សម្រាប់​សុខភាព​អ្នកជំងឺ​ទឹកនោមផ្អែម ។ នេះ​ជា​ទស្សនៈ​ខុសឆ្គង​ទាំងស្រុង ។ បរិមាណ​ជាតិ​ម្សៅ (Carbohydrate) ក្នុង​ដំឡូងបារាំង​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុង​ឈាម ថ្លើម ពី​នោះ​បង្កលក្ខណៈ​ឲ្យ​អ្នក​បញ្ចុះទម្ងន់ និង​ទប់ស្កាត់​ស្ថានភាព​ប្រឆាំង​អាំង​ស៊ុយ​លីន ។ អ្នកជំងឺ​ទឹកនោមផ្អែម​អាច​គួបផ្សំ​ដំឡូង​ជាមួយ​អាហារ​ផ្ទុក​ប្រូតេអ៊ីន​ត្រឹមត្រូវ​ដូចជា​ស៊ុត និង​ផ្លែ​ប៊័រ ។​

​ទប់ស្កាត់​ភាព​ឃ្លាន ល្អ​សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់​

​ដំឡូងបារាំង​ត្រូវបាន​ចាត់ទុកជា​អាហារ «​ធ្វើ​ឲ្យ​ភ្នែក​» លេខ​១ ។ ដោយ​គ្រាន់តែ​បរិភោគ ១​មើម អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត ដោយ​ពុំ​បង្ក​ស្ថានភាព​តឹង​ពោះ ។ វា​ជា​អាហារ​ដ៏​វិសេស​សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់ ។​

​ល្អ​សម្រាប់​អ្នក​ហ្វឹកហាត់​កម្រិត​ខ្ពស់​

​ប្រភព Carbohydrate ដ៏​ច្រើន ក្នុង​ដំឡុង​បារាំង​ចាំបាច់​បំផុត សម្រាប់​កីឡាករ ពិសេស​អ្នក​ហ្វឹកហាត់​កម្រិត​ខ្ពស់ ។​

​ទន្ទឹម​នោះ ដំឡូងបារាំង​ក៏​ផ្ទុក​យ៉ាងច្រើន​សារជាតិ​អេឡិចត្រូលីត ពិសេស​ប៉ូ​តា​ស្យូ​ម ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​បណ្តា​សកម្មភាព​របស់​សាច់ដុំ ៕ ប្រែ​សម្រួលៈ រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ