ប្រាក់កម្ចី​សម្បទាន​និង​ជំនួយឥតសំណង​ពី​ប្រទេស​ចិន​កម្ពុជា​បាន​សាងសង់​ផ្លូវ​ប្រវែង​ជាង​៣.០០០​គីឡូម៉ែត្រ​ស្ពាន​ធំៗ​៨​និង​កំពង់ផែ​ទន្លេមេគង្គ​១

531
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​រហូតមកដល់​បច្ចុប្បន្ននេះ​ជាមួយនឹង​ប្រាក់កម្ចី​សម្បទាន​និង​ជំនួយឥតសំណង​ពី​ប្រទេស​ចិន​កម្ពុជា​បាន​សាងសង់​ផ្លូវ​មាន​ប្រវែង​ជាង​៣.០០០​គីឡូម៉ែត្រ​ស្ពាន​ធំៗ​ចំនួន​៨​និង​កំពង់ផែ​ទន្លេមេគង្គ​មួយ​។​នេះ​ជាការ​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

នៅឯ​អនុ​វេទិកា​ស្តីពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​គឺជា​លើកកម្ពស់​ទាំង​ការតភ្ជាប់​រូបវន្ត​និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។​ការអភិវឌ្ឍ​នេះ​ធ្វើឱ្យ​ប្រសើរឡើង​គួរឱ្យកត់សម្គាល់​ដល់ក​ម្ពុ​ជា​និង​បណ្តា​ប្រទេស​ដែល​ចូលរួម​ផ្សេងទៀត​។

លោក​ទេសរដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា​៖​កម្ពុ​ជាមាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​ធនាគារ​AIIB​ជា​អ្នកគាំទ្រ​និង​ជា​អ្នកទទួលផល​ពី​គំនិត​ផ្តួចផ្តើម​នេះ​។​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​គឺជា​ដំណើរ​វិជ្ជមាន​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ដោយ​ផ្អែកលើ​ការសន្ទនា​គ្នា​ជាស​ជាង​ការប្រឈមមុខ​ដាក់គ្នា​។​

​កម្ពុជា​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ពហុភាគី​និង​ទទួលយក​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែលមាន​តម្លា​ភាពមិន​រើសអើង​រួមបញ្ចូល​គ្នា​និង​មាន​តុល្យភាព​កម្ពុជា​បានទទួល​លទ្ធផល​ជាក់ស្តែង​ពី​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទម្រង់​នៃ​ប្រាក់កម្ចី​សម្បទាន​ពី​ប្រទេស​ចិន​ជប៉ុន​កូរ៉េ​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដទៃទៀត​៕S/

​ចំណងជើង​រូបថត​៖​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ