​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​បង្ក​របួសស្នាម​លើ​មន្ត្រីនគរបាល​ពីរ​នាក់​នៅ​ស្រុក​ឯក​ភ្នំ

1166
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​បង្ក​របួសស្នាម​លើ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ពីរ​នាក់​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​បាក់​ព្រា​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូបនេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​។

​លោក​ឡុង យោធា​វីរៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​សាន ឡេ​ន​ភេទ​ប្រុស​​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​បាក់​ព្រា​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ ។​ចំណែក​ជនរងគ្រោះ​ចំនួន​២​នាក់​មានឈ្មោះ​ឥន្ទ សេនា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​នៅ​ភូមិ​បាក់​ព្រា​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ជា​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រៃ​ចាស់​រងរបួស ភ្នែក​​ខាងស្តាំ​បណ្តាលអោយ​ហើមប៉ោង​ជាំ​ខៀវ និង​ហើម​ភ្នែក​ឆ្វេង​,​ព្រមទាំង​រលាត់ស្បែក ក ខាងស្តាំ​ចេញឈាម
​និង​រលាត់ស្បែក​ខ្នងដៃ​ខាងស្តាំ​បណ្តាល​ឳ្យ​ហើមប៉ោង​។​ឈ្មោះ​ធឿន ភក្តី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ ឃុំ​ជា​​មួយ​គ្នា​ជា​មន្ត្រី​ប៉ុ​ស្ត៏​ព្រៃ​ចាស់​រងរបួស​ត្រង់​ខ្ទង់ច្រមុះ​ខាងស្តាំ បណ្តាល​ឲ្យ​ហើម បែក​ឈាម និង​បាក់​ខ្ទង់ច្រមុះ​។​

បន្ទាប់មក​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តាម​បញ្ជា​របស់លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ជា​ព្រះរាជ​​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​សាន ឡេ​ន​ជន

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម