សមត្ថកិច្ច​ថា​នឹង​ចាត់វិធានការ​ច្បាប់តឹងរឹងក្រោយចាប់គ្រឿងញៀន​ជាង​៥​ម៉ឺន​គ្រាប់​នាំចូល​ពី​ថៃ

607
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​គ្រឿងញៀន​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ជាង​៥​ម៉ឺន​គ្រាប់​និង​ទឹកកក​ឬ​អាយ​ជិត​២​គីឡូក្រាម​ដែល​នាំចូល​ពី​ថៃ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​ស្ទាក់​បង្ក្រាប​រឹបអូស​ពេល​ចាប់ខ្លួន​ជនជាតិ​ជនជាតិខ្មែរ​ម្នាក់​និង​ថៃ​ម្នាក់ ។​

ប្រតិបត្តិការ​នោះ​ធ្វើឡើង​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​លើផ្លូវ​ជាតិ​លេខ​៥៨​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ហើយ​ដល់​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​ទើប​ក្តោប​រឿង​ជុំ​ហើយ​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។​កម្លាំង​បាន​ស្ទាក់​ឃាត់ខ្លួន​សង្ស័យ​ក​២​នាក់​រឹបអូស​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ICE១៩៩២​ក្រាម​និង​គ្រឿងញៀន​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​WY​ចំនូ​ន​៥១១២២​គ្រាប់ ស្នើ​និង​៥២៤០,៥​ក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បោ​ន​ប៊ិន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​ជនសង្ស័យ​ទាំង​២​នាក់​:១​ឈ្មោះ​ភុង​ចាន់​សេក​សាន់​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ថៃ​រស់នៅ​ភូមិ​១​សង្កាត់​-​ក្រុង​វ្វ៉ា​ង​ណាំ​យេន​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​

២​ឈ្មោះ​អាត់​សំរេច​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ភូមិ​ក្បាលស្ពាន​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា : គ្រឿងញៀន​ខាងលើនេះ​គឺ​ការនាំយក​ពី​ប្រទេស​ថៃ​តាម​ព្រំដែន ។​

​លោក​ថាបើ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​មិនបាន​សម្រេច​ហើយ​បែរជា​គ្រឿងញៀន​ខាងលើនេះ​ត្រូវ​លក់ដូរ ចែកចាយ​ទៅ​គ្រឿងញៀន​នេះ​មិនដឹង​ជា​បាន​បំផ្លាញ​អា​នាគ​តដល់​មនុស្ស​ប៉ុន្មាន​នាក់​ទេ​?​

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្តថា​:​ទាំង​ករណី​ពីមុនមក​ទាំង​ករណី​ខាងលើនេះ​លោក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​។​យើង​ធ្វើ​នេះ​គឺមាន​ផែនការ​យុទ្ធសាស្ត្រ​ខ្លាំង​ទើប​អាច​បង្ក្រាបបាន ។​

​សូមបញ្ជាក់ថា​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ទាំងអស់នេះ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/

​រូបថត​:​លោក​បោ​ន​ប៊ិន​,​លោកមា​សច៍ន​ពិសិដ្ឋ​ថា​នឹង​ចាត់វិធានការ​ច្បាប់​តឹងរឹង​បំផុត​ក្រោយ​បង្ក្រាប​មេ​តំ​ហ្វេ​តា​មីន​ថ​ជាង​៥​ម៉ឺ​ន​គ្រាប់​,​អាយ​ជិត​២​គ​ក្រ​ដែល​នាំចូល​ពី​ថៃ (​រូប​:​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម