​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​កងទ័ព​និង​ផ្ទះ​ពលរដ្ឋ​ នៅ​ស្រុក​ពីរ​អស់​ជាង ​១០០​ខ្នង​

453
ចែករម្លែក

ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ភ្លៀង​ធ្លាក់​តិច លាយឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង ផ្ទះ​កងទ័ព​និង​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ចំនួន​ពីរ​ស្រុក​អន្លង់វែង​និង​ស្រុក​បន្ទាយ​អំពិល​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អស់​ជាង​១០០​ខ្នង រង​ការខូចខាត​កាលពី​ល្ងាច​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។​

​លោក​ញឺ​ន​កួន ​ប្រធាន​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​គ្រោះធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​តិច​លាយឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង​បាន​បង្ក​ការខូចខាត​ផ្ទះ​កងទ័ព​និង​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ អស់​ចំនួន​៩៩​ខ្នង​។​ក្នុងនោះ​មានផ្ទះ​កងទ័ព​ចំនួន​៩៧​ខ្នង​(​ដួលរលំ​ដល់​ដី​១​ខ្នង​)​ក្នុងភូមិ​សែន​ជ័យ​។​ផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង​(​ដួលរលំ​ដល់​ដី​ចំនួន​១​ខ្នង​)​នៅ​ភូមិ​ប្រាសាទ​ល្បើក​។​

​រីឯ​ស្រុក​អន្លង់វែង នៅ​ល្ងាច​ថ្ងៃ​ដដែល​ក៏មាន​គ្រោះធម្មជាតិ មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​ដែរ បាន​រង​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ។​ក្នុងនោះ​២​ខ្នង​ដូ​ល​រលំ និង​ចំនួន​៣​ខ្នង​ទៀត​បាន​ប៉ើង​ដំបូល ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ