ព្រះ​ម្ចាស់​អា​រ៉ា​ប៊ី សា​អូឌីត​បោះបង់​ការចង់បាន​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

548
ចែករម្លែក

ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី សា​អូឌីត ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ាន (Mohammed Bin Salman) បាន​បោះបង់​ការព្យាយាម​ទិញ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United )​។ គ្រួសារ​រាជវង្ស​នេះ​ចង់​បញ្ចុះបញ្ចូល​ឲ្យ​ត្រកូល Glazers លក់​ក្លិប​យក្ស​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​នេះ ដោយ​សន្យាថា​នឹង​ស្តារ​ក្លិប​នេះ​ឲ្យ​ទៅជា​ក្លិប​កំពូល​នៅ​អឺរ៉ុប​។​
​ ​
​ព្រះអង្គម្ចាស់​ដែល​ក្រុមគ្រួសារ​របស់​ទ្រង់មាន​ទ្រព្យសម្បត្តិ ៨៥០​ពាន់​លាន​ផោន ត្រូវបាន​គេ​និយាយថា បានដាក់​សំណើ ៣,៨​ពាន់​លាន​ផោន ដើម្បី​ទិញ​ក្លិប​បិសាច ក្រហម​។​
​ ​
​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់ ប៊ី​ន សាល​ម៉ាន បានបញ្ចប់​ចំណាប់អារម្មណ៍​របស់​ទ្រង់​លើ​ក្លឹប​យូ​ណាយ​ធី​ត នៅពេលនេះ ហើយ​។ មានការ​អះអាងថា ម្ចាស់​ក្លឹប​បច្ចុប្បន្ន គឺ​ត្រកូល Glazers ចង់​មាន​សិទ្ធិ​កាន់ កាប់​ច្រើន​ជាងនេះទៀត​លើ​ពហុ​កីឡដ្ឋាន Old Trafford ។​

​ក្រុមគ្រួសារ​ត្រូ​កូ​ល Glazers ជាពិសេស​លោក អាវ​រ៉ា​ម (Avram) និង ចូ​អែល (Joel) រង​ការរិះគន់​នាពេល​ថ្មីៗ​នេះ​។​

​ប៉ុន្តែ​ពួកគេ​មាន​គម្រោង​ចូលរួម​ច្រើន​ជាងនេះទៀត​នៅ​រដូវក្តៅ​នេះ បើទោះបីជា​តួនាទី របស់លោក អេ​ដ វូដ​វើដ (Ed Woodward) នាយករង​ប្រតិបត្តិ​មិន​ស្ថិតនៅក្រោម​ការ គំរាមកំហែង​ក៏ដោយ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​កុំ​វាយប្រហារ​មកលើ​ម្ចាស់​ក្លិប​បន្តទៀត ហើយ​ថា ម្ចាស់​ក្លិប​បាន​ចំណាយ​ប្រាក់​ច្រើន​គ្រប់គ្រាន់​ហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ