អាជ្ញាធរ​ឱ្យ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​កុំ​បោះ​សំរាម​ចូល​អូរ​ព្រំដែន​ប៉ោយប៉ែត

579
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​មន្ត្រី​អាជ្ញាធរ​សង្កាត់​,​ក្រុង​ប៉ោយប៉ែត​និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានឱ្យ​អាជីវករ​និង​ពលរដ្ឋ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​កុំ​បោះ​សំរាម​ចូល​អូរ​ព្រំដែន​ប៉ោយប៉ែត​តទៅទៀត ។​
សូម​រំលឹកថា​កាលពី​ថ្មីៗ​នេះ​ក្នុង​ខែមេសា​ឆ្នាំ​២០១៩​អាជ្ញាធរ​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ប្រជា​ការពារ​ភូមិ​និង​ក្រុមយុវជន​រាប់រយ​នាក់​បាន​ចុះ​ប្រមូល​រើស​បាញ់​ទឹក​សម្អាត​នៅ​ចំណុច​ខាងក្រោម​ស្ពាន​រថភ្លើង​មិត្តភាព​កម្ពុជា​ថៃ​។​គឺធ្វើឡើង​ជាប្រចាំ​ក្រោយ​ការសម្អាត​ទ្រង់ទ្រាយ​ធំ​រួមគ្នា​រវាង​កម្ពុជា ថៃ​កន្លងមក​។​

​សម្រាប់​ការស្វាគមន៍​បដិសណ្ឋារកិច្ច​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​កម្មវិធី​ទាំង​៣​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេសជិតខាង​ជាប់់​ព្រំដែន​ទាំង​២​កាលពី​ថ្ងៃទី​២២​ខែមរ​សា​ឆ្នាំ​២០១៩​នៅ​ប៉ោយប៉ែត​និង​អារ​ញ្ញា​ប្រាថេត ។​

​កម្មវិធី​នោះ​រួមមាន​៖ ១)​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​), ២) បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ,​ផ្លូវជាតិ​លេខ​៥៨​និង​៣)​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយ​ប៉េ​ត​បាន​និយាយថា​:”​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉េ​ត​តែងតែ​អនុវត្ត​ការងារ​លើកកម្ពស់​បរិ​ស្ថាន​សម្អាត​លាង​សម្អាត​ជា​ញឹកញាប់​និង​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ដែរ ។​នេះ​មិនមែន​លើក​ទី​១​ទេ ” ។​

​លោក​អភិបាល​បន្តថា​:”​លើក​នេះ​ជា​លើកចុងក្រោយ​ហើយ​។​ប្រសិនជា​អាជីវក​ពលរដ្ឋ​ណា​ម្នាក់​ព្រហើន​បោះ​សំរាម​ចូល​អូរ​ព្រំដែន​កម្ពុជា​ថៃ​ទៀ​តប​សមត្ថកិច្ច​ប្រទះឃើញ​នឹងរ​ឃាត់ខ្លួន​ហើយ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ឬ​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជា​កំហិត ” ៕S/

​រូបថត : អោយ​អាជីវករ​និង​ពលរដ្ឋ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​កុំ​បោះ​សំរាម​ចូល​អូរ​ព្រំដែន​ប៉ោយប៉ែត ( រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម