អភិបាលខណ្ឌ​ឫស្សីកែវ​យក​ឡាន​បាញ់​ទឹក​បន្ថយកម្តៅ​ជូន​សិស្សានុសិស្ស​តាម​សាលាបឋមសិក្សា​ចំនួន​៦​ក្នុង​ខណ្ឌ​

844
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ស្ថិតក្នុង​សារធាតុ​ក្តៅ​អភិបាលខណ្ឌ​ឫស្សីកែវ បាន​យកចិត្តទុកដាក់​ចំពោះ សិស្សានុសិស្ស​កំពុង​បន្ត​រៀនសូត្រ​នៅ​សាលាបឋមសិក្សា ចំនួន​៦ ក្នុង​ខណ្ឌ ដែល​ប្រឈម​នូវ​ការប្រែប្រួល​អាកាសធាតុ​ក្ដៅ​ខ្លាំង កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ទទួលបាន​ការបាញ់ទឹក​ស្រោចស្រប​ជោគជាំ​ដោយ​រថយន្ដ​ពន្លត់​អគ្គិភ័យ ទាំង​លើដំបូល និង​ទីធ្លា​សាលា ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​កម្ដៅ​ខ្លះៗ​។​

​លោក ជា ពិសី បាន​បញ្ជាក់ថា សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៅ​សាលាបឋមសិក្សា​ដែល​ទទួលបាន​ការបាញ់​ទឹក​ស្រោចស្រប​ជោកជាំ ដោយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ឫស្សីកែវ ទាំង​លើដំបូល និង​ទីធ្លា​សាលា ដើម្បី​ឲ្យ​ត្រជាក់​ខ្លះៗ ឡើងមក​វិញ​នោះ រួមមាន​៖ សាលាបឋមសិក្សា​ច្រាំង​ចំរេះ​, សាលា​ចំរើន​ជាតិ​, សាលា​ឫស្សីកែវ​, សាលា​ទួល​សង្កែ​, សាលា​ពញ្ញាក្រែក​, និង​សាលា​ចំរើន​រដ្ឋ ដោយមាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​សង្កាត់ និង​ប្រជា​ការពារ​។​

​លោក ជា ពិសី បានបញ្ជាក់​ទៀតថា តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន នៃ​ការប្រែប្រួល​អាកាសធាតុ​ឡើងក​ម្ដៅ​ខ្លាំង អាច​បណ្ដាល​ឲ្យ​កើតមាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ចំពោះ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កំពុង​បន្ត​សិក្សា​រៀនសូត្រ​នៅតាម​សាលាបឋមសិក្សា​និ​មួយៗ គឺមាន​តែ​សម្រេច​នាំយក​រថយន្ដ​ពន្លត់​អគ្គិភ័យ ដឹក​ទឹក​ទៅ​បាញ់ស្រោច​ស្របតាម​ទីធ្លា និង​ដំបូល​សាលា ក្នុងការ​កាត់បន្ថយ​កម្ដៅ​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​ភា​ព​ត្រជាក់​ខ្លះៗ​មកវិញ​៕ ល​