ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​ចូលក្នុង​តូប​ប្តូរប្រាក់​ប្រើប្រាស់​កាំបិត​ភ្ជង់​ម្ចាស់​យក​កាបូប​លុយ​

768
ចែករម្លែក

ដោយ​: វង​ធូ / បន្ទាយមានជ័យ​: ជនជាតិ​ចិន​ម្នាក់​ចូលក្នុង​តូប​ប្តូរប្រាក់ បាន​ប្រើប្រាស់​កាំបិត​ទៅ​ភ្ជង់​បំពង់ក​ម្ចាស់​តូប យក​កាបូប​ប្រាក់ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃទី​២៩​ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​ដើម​ពុទ្ទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ជ​នស​ង្ស័​ល​មានឈ្មោះ ហ៊ួ ស៊ួ​យ (Li SHUAI) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​ចូលក្នុង​តូប​ប្តូរប្រាក់​និង​លក់ទំនិញ ហើយ​ជនសង្ស័យ​បាន​យក​កូនកាំបិត ភ្ជង់​បំពង់ក និង​បាន​យក​កាបូប​ប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ រ៉ុ​ម សុខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​កើតហេតុ​រួច ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អា​ហត្ថ​ក្រុង​ប៉ោយប៉ែត​តែម្ដង​។​

​ប្រភព​បន្តថា រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន នៅវេលា​ម៉ោង​០៧​និង​៣១​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ព្រមទាំង​ដកហូត​វត្ថុតាង រួមមាន​៖ ប្រាក់​ថៃ​ចំនួន ៥៣៧៤០ (​ប្រាំ​ម៉ឺន​បី​ពាន់​ពី​ប្រាំពីរ​រយ​សែសិប​បាត​) ប្រាក់​ចិន​ចំនួន ៧៥៣៩ (​ប្រាំ​ពីរពាន់​ប្រាំ​រយ​សាប​សិប​ប្រាំបួន យ័ន​) កាបូប​ពណ៌​សុ​កូ​ឡា​ចំនួន​០១ កូនកាំបិត​ដង​ជ័រ​ពណ៌​ខ្មៅ ប្រវែង ០,២២ ស​.​ម ចំនួន​០១ ដើម​។ បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​មក​បញ្ជាការ​មូលដ្ឋាន​ក្រុង ដើម្បី​ធ្វើការ​សាកសួរ ហើយ​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម