អ្នកនាំពាក្យ​: ការ​ជីកដី​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ គឺជា​ការស្តារ​ត្រពាំង​បុរាណ​

578
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា បាន​ថ្លែងថា ការ​ជីកដី​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ គឺជា​ស្តារ​ត្រពាំង​បុរាណ​ឈ្មោះថា “​ត្រពាំង​ខ្មោច​” ដែល​ផ្តល់​សិទ្ធិ​ដោយ​អាជ្ញាធរ​អប្សរា​។ ប៉ុន្តែ​ការដាក់​គ្រឿងចក្រ​ជីក​និង​ដឹកជញ្ជូន​អាចម៍ដី ជា​រឿង​របស់លោក​ចៅសង្កាត់ នគរធំ​។​

​ការបកស្រាយរ​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​នេះ គឺ​បន្ទាប់ពី​មានការ​ចុះផ្សាយ​តាម​គេហទំព័រ​មួយចំនួន ក៏ដូចជា​បណ្តាញ​សង្គម ផ្សាយ​ចោទប្រកាន់ថា អាជ្ញាធរ​អប្សរា​ចេញ​លិខិត អោយ​ក្រុមហ៊ុន​មួយ សករាជ​ខន​ត្រា​ក់សិន ជីក​យក​អាចម៍​លក់ ឯ​ពលរដ្ឋ​សុំ​ជួសជុលផ្ទះ​មិនបាន​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​ថ្លែងថា អាជ្ញាធរ​អប្សរា​ពិតជា​បានចេញ​លិខិត​ផ្តល់​សិទ្ធិ​អោយ​ចៅសង្កាត់​នគរធំ រក​ដៃគូ​សហការ ដើម្បី​ជីក​ស្តារ​ត្រពាំង​បុរាណ ឈ្មោះថា​ត្រពាំង​ខ្មោច​មែន​។ តែ​រាល់​សកម្មភាព​ជីក​និង​ដឹកជញ្ជូន គឺ​ស្ថិតក្រោម​ការត្រួតពិនិត្យ​អំពី​អ្នកជំនាញ​របស់​អាជ្ញាធ​រ​អប្សរា​។ លោក​បន្តថា ការជីក​ស្តារ​ត្រពាំង​បុរាណ​នេះ គឺមាន​ការស្នើសុំ​ពី​ចៅសង្កាត់​នគរធំ​តាំងពី​ឆ្នាំ​២០១៦​មកហើយ ហើយក៏​មានការ​ស្រាវជ្រាវ​និង​ធ្វើ​កំណាយ​យ៉ាង​ល្អិតល្អន់​ពី​អ្នកជំនាញ​ផងដែរ​។​ម្យ៉ាង​វិញ ទៀត នៅក្នុង​បាត​ត្រពាំង​បុរាណ​មួយ​នេះ ពុំមាន​រកឃើញ​បុរាណវិទ្យា ឬ​គ្រឹះ​ប្រាសាទ​អ្វី​នោះទេ ចឹ​ង​ហើយ​ទើប​សម្រេច​ផ្តល់​សិទ្ធិ​អោយ​ជីក​ស្តារ​បែបនេះ​។​

​លោក​ឡុង កុសល អោយដឹងទៀតថា ត្រ​បុរាណ​ឈ្មោះថា​ត្រពាំង​ខ្មោច​នេះ ស្ថិត​ក្នុងភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប និង​ជា​តំបន់​ការពារ​ទី​១​នៃ​ឧទ្យាន​អង្គរ​។ ត្រពាំង​នេះ​មាន​ទំ​ហ៊ុ​ប្រមាណ​ជាង​៧​ហិកតា ដែល​តម្រូវអោយ​ជីក​ស្តារ​ជម្រៅ​១,៥០​ម៉ែត្រ​។ ក្នុងពេល​កន្លងមក ដោយសា​ត្រពាំង​នេះ​គោក​រាក់ ពលរ​ដ្ខ​បានធ្វើ​ស្រែ​នៅ​ទីនោះ ចឹ​ង​ទេ​គ្រប់យ៉ាង លោក​ចៅសង្កាត់​នគរធំ​ជា​អ្នក​សម្រប សម្រួល​លើ​បញ្ហា​នឹង អាជ្ញាធរ​អប្សរា ត្រឹមតែ​ចេញ​លិខិត​អនុញាតិ​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា មូល​ហេតុដែល​អាជ្ញាធរ​អប្សរា​សម្រេច​អោយ​ជីក​ស្តារ​ត្រពាំង​ខ្មោច​នេះ ដោយសា​កន្លង​មាន​ពលរដ្ឋ​មួយចំនួន​ចង់​រំលោភ​កាន់កាប់​ត្រពាំង​ខាងលើ​ធ្វើជា​កម្មសិទ្ធិ ចឹ​ង​ហើយ​ទើប​សម្រេច​ស្តារ​អោយ​កើតជា​ត្រពាំង​មកវិញ​។ ម្យ៉ាងវិញទៀត គឺ​ស្តារ​ដើម្បី​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ពេល​រដូវប្រាំង​។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​អប្សរា ដែល​ជម្រាបជូន​លោក​ចៅសង្កាត់​នគរធំ បញ្ជាក់ថា ការដឹកជញ្ជូន​អាចម៍ដី​ដែល​ស្តារ​ត្រពាំង លើផ្លូវ​ជាតិ​គឺ​អនុញាតិ​តែ​ពេលយប់ ចាប់ពី​ម៉ោង​៨​រហូតដល់​ម៉ោង​១១​។​ចំណែក​ការជីក​ស្តារ​ត្រពាំង​បុរាណ​នេះ ត្រូវ​បញ្ចប់​ត្រឹម​ខែមេសា​ឆ្នាំ​២០១៩​នេះ​ជា​កំហិត​។ នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​នេះ លោក​ង៉ា ចុង ចៅសង្កាត់​នគរធំ មិន​ទទួល​ទូរស័ព្ទ ដើម្បី​បាន​បកស្រាយ​អំពី​ការចោទប្រកាន់ថា ឃុបឃិត​លក់​អាច​ដី និង​មិន​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​អប្សរា រឿង​ដឹក​ដី​ពេល​ថ្ងៃ​នោះទេ បើទោះបី​តេ​ចូល​ជា​ច្រើនដង​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ