ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ព្រៃរបោះ​នៅលើ​ខ្នងភ្នំ​ក្រោម​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​មួយចំនួន​ហើយ​ក៏បាន​រលត់ទៅវិញ​ក្រោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ភូមិ​ភ្នំ​ក្រោម​សង្កាត់​សៀមរាប​ក្រុង​សៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ​២០១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​សម្បត្តិ​ស្នងការរង​ទទួល​ផែន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ករណី​អគ្គិភ័យ​ឆេះ​ព្រៃ​លើ​ភ្នំ​ក្រោម​ប្រមាណ​ជាង​១០០​ម៉ែត្រ​គុណ​១០០​។​

តែ​មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​ដល់​លំនៅស្ថាន​ពលរដ្ឋ​និង​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​ក្នុងពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​រថយន្ត​បាន​ជួយ​អន្តរា​គន​និង៍​ប្រើប្រាស់​ទឹក​អស់​២​រថយន្ត​។​លោក​បាន​បន្តថា​មូលហេតុ​ដោយសារ​មានការ​សែន​ផ្នូរ​ហើយ​អុជ​ទៀនធូប​ទុកចោល​។​

​ក្រោយពេល​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លើយ​ហើយ​លោក​ស្នងការរង​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រឿង​ភ្លើង​ពិសេស​ភ្លើងទៀន​និង​ធូប​ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​អាច​នឹង​ងាយ​ឆាបឆេះ​ជាទីបំផុត​៕S/​