មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ធ្វើ​វាង​មុន​សាសង់​ស្ពានបេតុង​ថ្មី​នៅ​ស្រុក​ឆែប

489
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ធ្វើ​វាង​មុននឹង​សម្រេចការ​សាងសង់​ស្ពាន​បេតុង​ថ្មី​មួយកន្លែង​នៅ​ស្រុក​ឆែប​។​បន្ទាប់​ពិនិត្យឃើញថា​ស្ពាន​ចាស់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​ធ្វើដំណើរ​។​

លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រួមជាមួយ​នឹង​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចុះ​ពិនិត្យ​ស្ថានភាព​ការសាងសង់​ស្ពាន​ផ្លូវ​វាង​ដោយផ្ទាល់​នៅក្នុង​ស្រុក​ឆែប​មុន​នៃ​សាងសង់​ស្ពានបេតុង​ថ្មី​ប្រវែង​៤៥​ម៉ែត្រ​។​

លោក​សំលាង​ទ្រី​បានឱ្យដឹងថា​នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​ស្ថានភាព​ការសាងសង់​ស្ពាន​ផ្លូវ​វាង​ដោយផ្ទាល់​នៅក្នុង​ស្រុក​ឆែប​ដើម្បី​សាងសង់​ស្ពានបេតុង​ថ្មី​ដែលមាន​ប្រវែង​៤៥​ម៉ែត្រ​ហើយ​បាន​ត្រៀម​រួចរាល់​ក្នុងការ​ចាប់ផ្ដើម​ការដ្ឋាន​សាងសង់​ស្ពាន​នេះ​ឱ្យបាន​លឿន​ឆាប់រហ័ស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម