ពលរដ្ឋ​ខេត្តកំពង់ធំ​ទ​ទួ​ច​សុំ​មន្ត្រី​ក្រសួង​ចុះ​បិទ​ទីតាំង​រុករក​រ៉ែ​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​របស់គាត់

816
ចែករម្លែក

ដោយ​៖​សុផល​/​ភ្នំពេញ​៖​ពលរដ្ឋ​ភាគច្រើន​រស់នៅក្នុង​ឃុំ​សុខចិត្ត​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​បាន​ទ​ទួ​ច​សុំឱ្យ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​រូបភាព​សន្លឹក​និង​វី​ឌី​អូ​ជាច្រើន​ត្រូវបាន​ប្រជាពលរដ្ឋ​ចែករំលែក​ឱ្យ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​។

​តាមរយៈ​រូបភាព​ទាំងនេះ​បានបង្ហាញ​ថា​ក្រុម​ឈ្មួញ​កំពុង​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​ជីក​យក​រ៉ែ​មាស​ក្នុង​មូលដ្ឋាន​ខេត្តកំពង់ធំ​ដោយមាន​ទាំង​ការប្រើប្រាស់​គ្រឿងផ្ទុះ និង​សា​ធាតុ​ប៉ូ​តា​ស្យូ​ម សាយ​យ៉ា​ណៃ (PotassiumCyanide)​ដែលជា​សា​ធាតុគីមី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​និង​បរិស្ថាន​ផងដែរ​។

ការប្រើប្រាស់​គ្រឿងផ្ទុះ​និង​សារ​ធាតុគីមី​ប៉ូ​តា​ស្យូ​ម​សាយ​យ៉ា​ណៃ​សម្រាប់​បម្រើឱ្យ​ការជីក​និង​កែច្នៃ​រ៉ែ​មាស​ក្នុង​មូលដ្ឋាន​ខេត្តកំពង់ធំ​ត្រូវបាន​ពលរដ្ឋ​រាយការណ៍​ឱ្យដឹងថា​បាន​នឹង​កំពុង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ពិសេស​ធនធានទឹក​និង​ព្រៃឈើ​និង​អាច​ឈានទៅ​សម្លាប់​អាយុជីវិត​មនុស្ស​ថែមទៀត​ប្រសិនបើ​សារធាតុ​គីមី​នេះ​ហូរ​ចូលទៅក្នុង​ទឹក ហើយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​នោះ​។​

​តាម​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​៖​ការធ្វើ​អាជីវកម្ម​រ៉ុ​ករក​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង ឃុំ​សុខចិត្ត​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​បាន​នឹង​កំពុង​បំផ្លាញ​រ៉ែ​មាស​ជាច្រើន​ពី​កម្ពុជា​។​បន្ថែម​លើសពីនេះ​អាជីវ​កម្មនេះ​ក៏បាន​បន្សល់ទុក​នូវ​ផលប៉ះពាល់​ដែល​បាន​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​រួមមាន​ព្រៃឈើ​ដែល​បាន​កាប់​ទន្ទ្រាន​,​បំពុល​ទឹក​និង​ធនធាន​មច្ឆា​ជាតិ​តាមរយៈ​ការប្រើប្រាស់​សា​ធាតុគីមី​ជាដើម​។

ប្រជាពលរដ្ឋ​បានស្នើ​ឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ចុះ​ពិនិត្យ​និង​ឈានទៅ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ឆាប់ សុ​ក្រឹត្យ និង​មាន​ប្រ​សិ​ទ្ឋ​ភាព​មុននឹង​ការបំផ្លិចបំផ្លាញ​មាន​រូបភាព​កាន់តែ​ធំ​និង​ធ្ងន់ធ្ងរ​ជាង​ពេលបច្ចុប្បន្ន​។​

​គួររំលឹកថា កាលពីពេល​ថ្មីៗ​នេះ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​អាជ្ញា ធរ​ដែនដី បាន​ចុះបង្ក្រាប​ទីតាំង​ធ្វើ​សិប្បកម្ម​រុករក​រ៉ែ នៅ​៣​គោលដៅ ស្ថិតនៅក្នុង​ឃុំ​សុខចិត្ត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១០​នាក់​។​រឹបអូស​វត្ថុ​តាំង​មួយចំនួន​រួមមាន​ម៉ាស៊ីនភ្លើង​,​ស៊ីទែន​ប្រេង​,​ឌី​ណា​ម៉ូ​,​ក្បាល​កិន​ថ្ម​រ៉ែ​,​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់​,​អង្គប់​កិន​ថ្ម​រ៉ែ​,​កញ្ច្រែង​រែង​ថ្ម​រ៉ែ​,​តៅ​ច្រក​ថ្ម​រ៉ែ​,​ម៉ាស៊ីន​ស្វាន​បាញ់​ខ្យល់​, ម៉ាស៊ីន​យោង​ថ្ម​រ៉ែ​និង​សំភារៈ​បំរើអោយ​ការជីក​យក​រ៉ែ​មួយចំនួនទៀត ។

​ទោះបីជា​មានការ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ពាក់​ព័​ន្ឋ​នឹង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​យ៉ាងណាក្តី​ក៏​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខេត្តកំពង់ធំ​នូវតែ​បន្ត​អះអាងថា​ក្រុម​ឈ្មួញ​នៅតែ​បន្តធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ​ដដែល​ក្នុងនោះ​មាន​ទាំង​ការប្រើប្រាស់​គ្រឿងផ្ទុះ​និង​ការប្រើប្រាស់​សា​ធាតុគីមី​ថែមទៀត​។

​បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​នៅលើ​ទឹកដី​របស់​កម្ពុជា​មាន​សមត្ថកិច្ច​ត្រឹមតែ​ធ្វើការ​ស្រាវជ្រាវ​ទីតាំង​ជាក់ស្តែង​ដែលមាន​រ៉ែ​ហើយ​ធ្វើ​របាយការណ៍​មក​រាជរដ្ឋាភិបាល​។​ដើម្បី​សម្រេច​ថា​តើ​ត្រូវធ្វើ​ការជីក​យក​រ៉ែ​ឬក៏​យ៉ាងណា​គឺជា​សិទ្ធិផ្តាច់មុខ​របស់​រាជ​រដ្ឋាភិបាល​។​

តែ​ទោះជា​យ៉ាងនេះ​ក្តី​កន្លងមក​មាន​ព័ត៌មាន​បែកធ្លាយ​ជា​បន្តបន្ទាប់​ថា​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​តែងតែ​បំពាន​ច្បាប់​ដោយ​បោះជំហាន​រំលង​និតិ​វិធី​តាមរយៈ​ការធ្វើ​ការជីក​យក​រ៉ែ​មាស​តែម្តង​ក្រោយ​ស្រាវជ្រាវ​រកឃើញថា​ទីតាំង​នោះ​មាន​រ៉ែ​មាស​។​

​ការធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​បំពាន​ច្បាប់​បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពី​ការបង់​ព​ន្ឋ និង​ធនធាន​រ៉ែ​មាស និង រ៉ែ​កំរ​ជាច្រើន​ដែលមាន​លើក​ទឹកដី​កម្ពុជា​ប្ចុ​ប្បន្ន​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ពលរដ្ឋ​ភាគច្រើន​រស់នៅក្នុង ឃុំ​សុខចិត្ត ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​បាន​ទ​ទួ​ច​ឱ្យ ក្រសួង​រ៉ែ​និង​ថាមពល​និង​សម្ថ​កិច្ច​ពាក់​ព័​ន្ឋ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ