​បុរស​ជិះ​ម៉ូតូ​ទៅ​ដងទឹក​ជំងឺ​រើ​ប្រកាច់​ចូលក្នុង​ត្រពាំង​លុង​ស្លាប់​

522
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​ពី​កំណើត​បាន​ជិះ​ម៉ូតូ​ដឹក​ធុង​ទៅ​ដងទឹក​ត្រពាំង​ចំពេល​ជំងឺ​រើ​ឡើង​ប្រកាច់​ចូលក្នុង​ទឹក​បណ្តាលឱ្យ​លុង​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ខាងលិច​សាលា​បុណ្យ​ស្ថិតក្នុង​ភូមិ​ចាម​ឃុំ​វាល​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​។​

សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ឈ្មោះ​ពេជ្រ​ឡឹង​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​គាត់​បាន​បាន​ជិះ​ម៉ូតូ​ដឹក​ធុង​ទៅ​ដងទឹក​នៅ​ត្រពាំងទឹក​កើតហេតុ​។​បុរស​នោះបាន​យក​ធុង​មួយ​ចុះទៅ​ដងទឹក​ស្រាប់តែ​ជំងឺ​របស់គាត់​រើ​ឡើង​ក៏​ប្រកាច់​ចូលក្នុង​ទឹក​ស្លាប់បាត់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ