“​ការប្រកួត​ពុកចង្កា​ឃ្មុំ​” ដ៏​ចម្លែក​ប្រចាំឆ្នាំ​២០១៧

1687
ចែករម្លែក

​គ្រាន់តែ​ឮ​ពាក្យ​ថា “​ការប្រកួត​ពុកចង្កា​ឃ្មុំ​” ឬ Bee Beard Challenge ក៏​ចម្លែក​អារម្មណ៍​បាត់ ទៅហើយ ហើយ​ប្រាកដជា​ឆ្ងល់​ថា​តើ​គេ​ប្រកួត​ដោយ​វិធី​ណា​។
​ ​
​មនុស្ស​ស្ទើរ​ទាំង​ផែនដី​សុទ្ធតែ​ចូលចិត្ត​ទឹកឃ្មុំ ពីព្រោះ​វា​មានឱជារស​ឈ្ងុយឆ្ងាញ់​ចេញពី​ធម្មជាតិ​សុទ្ធ សាធ​គ្មានអ្វី​មក​ជំនួស​បាន​។ ក្រៅពី​យក​វា​មក​ទទួល​ធម្មតា គេ​ក៏​អាចយ​កវា​ទៅ​ផ្សំ​ធ្វើជា​ឱសថ ព្យាបាល​រោគ​យ៉ាង​មាន​ប្រសិទ្ធភាព​។
​ ​
​ទោះជា​យ៉ាងណា មនុស្ស​ភាគច្រើន​សុទ្ធតែ​ខ្លាច​ឃ្មុំ​ពីព្រោះ​ការ​ទិច​របស់​វា​ធ្វើឱ្យ​អ្នក​ឈឺចាប់​ខ្លាំង​។ នៅពេល​វា​ទិច​អ្នក​ច្រើន​មេ​ពេក អ្នកនឹង​កើត​គ្រុនក្តៅ ហើយ​បើ​ករណី​ធ្ង​រ​បំផុត​វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​របស់​អ្នក​ក៏​ថា​បាន​។
​ ​
​ប៉ុន្តែ​តាមរយៈ​រូបភាព​ខាងក្រោម ស្ត្រី​ម្នាក់នេះ​មិន​ត្រឹមតែ​មិន​ខ្លា​ចវា​ទេ​ថែម​ហ៊ាន​ឱ្យ​ពួកវា ទំ​ពេញមុខ​ទៀតផង ហើយ​ធ្វើ​ធម្មតា​ដូច​គ្មានអ្វី​កើតឡើង​។ ទិដ្ឋភាព​នេះ​ជា “​ការប្រកួត​ពុកចង្កា​ឃ្មុំ​” (Bee Beard Challenge) ដែល​គេ​ប្រារព្ធ​ឡើង​ក្នុង “​ពិធីបុណ្យ​ឃ្មុំ​ឆ្នាំ​២០១៧” (2017 Honey Festival) នៅ​កសិដ្ឋាន Clovermead Adventure Farm ក្នុង​ទីក្រុង​អាយ​ម័​រ (Aylmer) ខេត្ត​អូន​តា​រី​អូ (Ontario) ប្រទេស​កាណាដា កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លង​ថ្មីៗ​នេះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម