ក្រុមបាល់ទាត់​កម្ពុជា​ហាលអាវ​ហើយ​

2217
ចែករម្លែក

(​គូ​ឡា​ឡាំ​ពួរ​): ក្រុមបាល់ទាត់​ជម្រើសជាតិ U-22​កម្ពុជា ត្រូវបាន​ក្រុម​ការពារ​មេដាយមាស U-22 ថៃ​ឈ្នះ​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​នាយ​ប់​ថ្ងៃទី​២០​សីហា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​។ ការប្រកួត​លើក​ទី​៣ ក្នុង​ពូ​ល​B នេះ ក្រុម​ទាំងពីរ​នៅតែ​បន្ដធ្វើ​មិនបាន​ល្អ ខណៈ​គ្រូបង្វឹក​លោក Leonardo បាន​លើកឡើងថា កូនក្រុម​របស់ខ្លួន​បាន​បង្កកំហុស​ដដែលៗ ដែល​នាំ​ឲ្យ​ក្រុម U-22​ថៃ​មានឱកាស​យកឈ្នះ ៣-០​។​

​ការប្រកួត​នេះ​តង់​ទី​១ ក្រុម​ទាំង​ពីរបាន​បាត់បង់​សមាជិក​ម្នាក់​ម្ខាង​រៀងៗ​ខ្លួន បន្ទាប់ពី​មានការ​ប៉ះទង្គិច​នា​ចុង​ម៉ោង ធ្វើ​អាជ្ញា​កណ្ដាដ​កចាយ​ក្រហម​ចំនួន ២ ដើម្បី​ពិន័យ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ ប៉ុន្ដែ​មុន​កើតមាន​ការប៉ះទង្គិច​ខាងលើ​ក្រុម U-22​ថៃ បាន​ស៊ុត​នាំមុខ​កម្ពុជា ១​គ្រាប់​ទៅហើយ​។ មកដល់​តង់​ទី​២ ទោះបី​ការប្រកួត​មាន​ត្រឹម​សមាជិក​ម្ខាង ១០​នាក់​ក្ដី ប៉ុន្ដែ​ថៃ​មានឱកាស​គ្រប់គ្រង​បាល់​ច្រើនជាង រហូត​ពួកគេ​បាន​ស៊ុត​ទម្លាយ​សំណាញ់​ទី​កម្ពុជា ២​គ្រាប់​ទៀត ធ្វើ​ឲ្យ​ចប់​ការប្រកួត​ពេញ​ម៉ោង​ជ័យជម្នះ​បាន​ទៅ​ក្រុម U-22​ថៃ ដោយ​យកឈ្នះ​កម្ពុជា ៣-០ ដើម្បី​ទទួលបាន ៣​ពិន្ទុ ។​

​ការ​ចាញ់​លើក​ទី​៣ របស់​ក្រុម U-22​កម្ពុជា ខណៈ ២​ប្រកួត​ដំបូង គឺ​ចាញ់​ក្រុម U-22​ហ្វីលីពីន ២-០ និង​ចាញ់​វៀតណាម ៤-១ ដែល​លទ្ធផល​នេះ គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ កម្ពុជា​ហាលអាវ​មុន​កាលកំណត់ បើទោះបី​សល់ ២​ប្រកួត​ក្នុង​ដៃ​ក៏ដោយ ពោលគឺ​ជួប​ក្រុម U-22​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២២-​សីហា និង​ជួប​ក្រុម U-22​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​ខាងមុខ ៕ L ដោយ​៖ រ៉ូ​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម