​ប្រទះឃើញ​អគ្គនាយក​ក្រុមហ៊ុន​ធំ​មួ​យមក​រត់​តុ​នៅ​ហាង​ភី​ហ្សា​

2211
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​គេ​បាន​ប្រទះឃើញ​អគ្គនាយក​ក្រុមហ៊ុន​ដ៏​ធំ​មួ​យមក​រត់​តុ​នៅ​ហាង​ភី​ហ្សា​ខម​ភេ​នី​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ រាជធានី​ភ្នំពេញ​។​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​ភី​ហ្សា​ខម​ភេ​នី​ដែលមាន​ទឹកមុខ​ញញឹម​។​អគ្គនាយក​រូបនោះ​ត្រូវគេ​ឃើញ​បម្រើ​សេវាកម្ម​ជាច្រើន​ដូចជា​៖ ទទួល​ស្វា​គម​ន៏​ភ្ញៀវ​ទទួល​កុម្ម៉ង​អាហារ លើក​ភេសជ្ជៈ លើក​ភី​ហ្សា និង​សំអាត​តុ ជាដើម​។​

​ថ្ងៃទី​១​ឧសភា​ជា​ទិវា​ពលកម្ម​អន្តរជាតិ​ដែលជា​ថ្ងៃ​ឈប់សម្រាក​។​តាម​ធម្មតា​ថ្នាក់ដឹកនាំ​ថ្នាក់​អគ្គនាយក​ភាគច្រើន អាច​ជិះឡាន​ទំនើបៗ​ទៅ​កម្សាន្ត នៅ​កន្លែង​ផ្សេងៗ ។​តែ​ចំពោះ​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​RMACambodia​បែរជា​ទៅ​រត់​តុ​ទៅវិញ​។​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធ្លាប់តែ​ពាក់​ក្រវាត់ក​អង្គុយ​ក្នុង​ម៉ាស៊ីនត្រជាក់​និង​ដឹកនាំ​គេ​ត្រូវ​មក​ធ្វើការ​ជា​អ្នកបម្រើ​សេវាកម្ម​ដូច្នេះ​?

តាមពិត​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​លោ​កង​ន​សាំង​បានមក​ធ្វើការ​ជា​អ្នកបម្រើ​សេវាកម្ម​អតិថិជន​។​លោក​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​។​តាម​ការ​ឱ្យដឹង​របស់​បុគ្គលិក​ហាង​ភី​ហ្សា បានឱ្យដឹងថា​ក្រុមហ៊ុន Express Food Group Co., Ltd (EFG) ដែលជា​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន RMACambodia​។​

​បាន​ប្រារព្ធ​ធ្វ​ទិវា​អ៊ី​អេ​ហ្វ​ជី​ជា​រៀងរាល់ឆ្នាំ​ដោយ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ស្នាក់ការ​កណ្តាល​(RMACambodia)​ស្ម័គ្រចិត្ត​ធ្វើការ​នៅតាម​ហាង​ដឺ​ភី​ហ្សា​ខម​ផេ​នី​(ThePizzaCompany)​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​(BarBQPlaza)​ហាង​ការ៉េម​ស្វេ​ន​ស្សិន​(Swensen`s)​ហាង​ការ៉េម​ដេ​រី​ឃ្វី​ន​(DairyQueen)​និង​ហាង​នំ​ដូ​ណាត់​គ្រី​ស​ពី​គ្រី​ម​(KrispyKreme)​។​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​និង​សិក្សា​ពីគ្នា​ទៅវិញទៅមក​បង្កើន​ទំនាក់ទំនង​និង​ភាព​ស្និទ​ស្នាល​រវាង​បុគ្គលិក​ស្នាក់ការ​កណ្តាល​និង​បុគ្គលិក​ដែល​ផ្តល់​សេវា​អតិថិជន​រៀងរាល់ថ្ងៃ​៕S/

​ចំណងជើង​រូបថត​៖​អគ្គនាយក​ក្រុមហ៊ុន​អ​អិ​ម​អេ​ខេ​ម​បូ​ឌា​ធ្វើជា​អ្នកបម្រើ​នៅ​ហាង​ភី​ហ្សា​ខម​ភេ​នី​នៅ​ផ្សារ​អ៊ី​អន​សែន​សុខ​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម