ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩

1121
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ក្នុងការ​ប្រកប​មុខ​ជំនួញ​តូចធំ​ព្រោះថា​តែង​សម្រេច​ជោគជ័យ​និង​សម​ដូច ប្រកប​ជានិច្ច​។ ក្រៅពីនេះ​បើ​មានការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​ពី​បញ្ហា​អ្វីមួយ​គេ​តែង សហការ​យ៉ាង​ល្អ​ផង​។ ចំណែក​អ្នក​ប្រកបការងារ​មិន​ថា​ឯកជន​ឬ​រាជការ​ក្តី​ឃើញថា មានការ​សុខកាយ​សប្បាយ​ចិត្ត​គួរសម ហើយ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​គេ តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ជូរចត់ មាន​ផ្អែមល្ហែម តែ​យ៉ាងណា​លោកអ្នក​តោង​តែ​ចេះ ថែរក្សា​ចំណងស្នេហា​នេះ​ឱ្យ​បានល្អ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ឆ្លង​ផុត​គ្រា​លំបាកៗ​ទៅ រួច​។ សម្រាប់​កិច្ចការងារ​បើ​មានការ​ដុនដាប​ហើយ​ព្យាយាម​ពុះពារ​នោះ​តែង​ជោគជ័យ ដូច​គាប់​បំណង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ច​ការដែល​សំខាន់ ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​ជះ​មកវិញ​នៅពេល​ក្រោយ​ផង​។ ក្រៅពីនេះ​បើ​លោក អ្នក​ប្រកបការងារ​អ្វី​តែងមាន​ការរាំងស្ទះ​និង​ជួប​ឧបសគ្គ​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ទ្រព្យ​សំណាង​នៅពេលនេះ​ហាក់​រួម​ស្តើង ម្ល៉ោះហើយ​ទោះ​មានការ​ខិតខំ ប៉ុនណា​ក៏​មិន​ចូល​ហូរហៀរ​ដែរ​គឺ​បាន​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​ច្រើនជាង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនត្រូវ​ទាក់ទង​អ្នកផ្សេង​ឡើយ​ប្រយ័ត្ន​កើតជា​រឿងរ៉ាវ​ជម្លោះ​វិវាទ​ឈានដល់​ការលែង​ចុះសម្រុង​គ្នា​ជា​រៀងរហូត​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​អារម្មណ៍ ភ្លឺ​ថ្លា បញ្ញា​ឈ្លា​វៃ ម្ល៉ោះហើយ​ទោះ​លោកអ្នក ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​ជ័យ​ដែរ​។ ក្រៅពីនេះ​បើ​មានរឿង សំខាន់​លោកអ្នក​អាច​សម្រេច​ចិត្តបាន​ហើយ​និង​ពិសេស​បើ​ចុះ​បំពេញ​កិច្ចការ​អ្វី​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​នោះ​ក៏​សម​ដូច ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​ឡើងវិញ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ពោលគឺ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ឥត​មានការ​ថយក្រោយ​ទេ​។ លោក អ្នក​ទោះ​ធ្វើ​អ្វី​តែង​ទទួល​ផ្លែផ្កា​គ្រាន់​ពេញដៃពេញជើង​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ប្រៀប​និង​អាច​ទទួល​ជោគ ជ័យ​ពី​ដៃគូ​ប្រជែង​គ្រាន់​ងាយស្រួល​ជាង​មុន​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​វិញ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​ច្រើន ដូចនេះ បើ​ចង់​ធ្វើ​អ្វីមួយ​តែង​ជួប​បញ្ហាលំបាក​លុកលុយ​យាយី​ច្រើន​។ ក្នុងថ្ងៃនេះ​ដែរ​ដួង​រាសី មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ព្រោះតែ​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូចនេះ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេពី​ព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ត្រូវ​រ៉ាប់រង​ណាស់​។ ការរស់នៅ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​សត្រូវ​ប៉ង​អាក្រក់​ដោយ​ប្រការ​ណាមួយ​។ ចំពោះ លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន​ហើយ ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់ រហ័ស​ណាស់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ ហើយ ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។ ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ ភាព​រកាំរកូស​និង​មានរឿង​រាវ​អាក្រក់​រត់​ចូល​ច្រើនជាង​ល្អ​។ ការប្រកប​ការងារ​ត្រូវ ប្រយ័ត្នប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ ជួប​បញ្ហា​ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​រឿង​រាវ​មិនល្អ​យាយី ហើយ​ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត​។ ប៉ុន្តែ​យ៉ាងណា​បើ​លោកអ្នក​មានការ ប្រកបការងារ​គឺ​តែង​មិនមាន​បញ្ហា​យាយី​ច្រើន​ឡើយ​គឺមាន​ការរីកលូតលាស់​ស​ន្សឺ​មៗ​ទៅមុខ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ក៏​តែង​កើត​ផល​មកវិញ​ច្រើន​ដែរ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​និង​ភាព​រឹង​មានៈ មាន​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកប ការងារ​ចូរ​ប្រយ័ត្ន​មានការ​ខូចខាត​ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​ការ​រស់ នៅ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង​ឯការ​ថយក្រោយ វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ